សន្តិសុខសង្គម
អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាបញ្ជូនទៅតុលាការ
កាលពីវេលាម៉ោង ០៤និង៤០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សា បង្កឡើងដោយជនសង្ស័យ ០១ក្រុម មានគ្នា០៣នាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសបែកក្បាលនៅផ្នែកខាងក្រោយ នៅចំណុចមុខក្លឹបមួយកន្លែង ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ជួប ជិនឈាន ហៅ ឃ្លី ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រួចបញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ១.ម្សៅក្រាមសរថ្លាចំនួន០១កញ្ចប់តូច ២.ខ្សែក្រវ៉ាត់ពណ៌ក្រហមមួយខ្សែវត្ថុតាងធ្វើសកម្មភាពទៅលើជនរងគ្រោះ រួមនឹងសម្ភារៈមួយចំនួនទៀត។ ជនសង្ស័យទាំងពីរនាក់បានសារភាពផងដែរថាខ្លួន



ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកពិតជាបានធ្វើសកម្មភាពវាយ និងទាត់ធាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយ ពេលធ្វើសកម្មភាព មានគ្នា ៣នាក់ ដោយម្នាក់ ឈ្មោះ ឡុង ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង បានរត់គេចខ្លួន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។


ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


