ព័ត៌មានអន្ដរជាតិ
តាមពិតបុរសវាយទាហាន កម្ពុជា គឺជាពួកជ្រុលនិយមក្នុងប្រទេសថៃ
បន្ទាប់ពីបុរសជនជាតិថៃមួយរូប បានលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នោះ បានបង្កឲ្យមានរឿងរ៉ាវផ្អើលបណ្ដាញសារព័ត៌មានធំៗជាច្រើន។ ភ្លាមៗនោះដែរ កងទ័ពថៃបានចេញសេចក្តីថ្លែងការណ៍ ដោយធ្វើការឃាត់ខ្លួនជនដៃមកសួរនាំបន្តតាមនីតិវិធីច្បាប់ ហាក់ទំនងជាភ័យខ្លាចបញ្ហានេះប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជានិងថៃ។

អ្នកនាំពាក្យកងទ័ពថៃ បានកំណត់អត្តសញ្ញាណបុរសនោះថា ជនបង្កហេតុគឺជាអតីតអនុរក្សយោធាម្នាក់ ឈ្មោះ Sommai Srisukranan ជាប្រធានក្លឹបអនុរក្សយោធានៅជំរុំ Pak Thong Chai ក្នុងខេត្ត Nakhon Ratchasima។ បុរសដែលត្រូវចាប់ខ្លួន ក៏ដឹកនាំបណ្តាញអតីតយុទ្ធជនក្នុងខេត្តសាមុតសាខនផងដែរ។
ទោះជាបែបនេះក្ដី មុនពេលមានរឿងលួចវាយប្រហារទាហានកម្ពុជា អតីតអនុរក្សរូបនេះធ្លាប់ចូលរួមការតវ៉ាតាមដងផ្លូវកាលពីកន្លងមក ដោយទាមទារដាច់ខាតឲ្យទម្លាក់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែង ដើម្បីបង្ហាញទំនួលខុសត្រូវលើឃ្លិបដែលបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កន្លងមក។
ថ្វីដ្បិតតែជនកំសាកដែលលបវាយប្រហារលើទាហានកម្ពុជា មិនមែនជាបុគ្គលមានអំណាចឬតំណែងនៅក្នុងសភាយ៉ាងណាក្ដី។ ប៉ុន្តែជនជ្រុលនិយមថៃរូបនេះ ធ្លាប់បានបោះសម្ដីយ៉ាងឡូយទៅកាន់ប្រជាជនខ្លួនថា «ខ្ញុំបដិសេធមិនចង់ឃើញថៃត្រូវជាន់ឈ្លីទេ ខ្ញុំសុខចិត្តស្លាប់នៅព្រំដែន ជាជាងឈរមើលមេដឹកនាំពួកយើងឱនក្បាលដាក់ខ្មាំងដែលទន្ទ្រានដីយើង»។
ពេលនោះលោកបានសង្កត់ធ្ងន់ថា «បើថៃត្រូវបាត់បង់ឯករាជ្យនោះ លោកសុំឲ្យខ្លួនឯងធ្លាក់លើដីមុនគេ។ មុនពេលទង់ផ្សេងទៀតហោះហើរជំនួសវិញ»។ ភ្លាមៗនោះ ក្រុមអ្នកដែលបានចូលរួមតវ៉ាស្រាប់តែរង្គោះរង្គើចិត្ត នូវពាក្យសម្ដីប៉ុន្មានម៉ាត់នោះ ដោយចាត់ទុកថា នេះជាសំឡេងមនុស្សសាមញ្ញម្នាក់ដែលស្រឡាញ់ប្រទេសជាតិជាងអាយុជីវិតរបស់ខ្លួន។

ដោយឡែក ងាកមកកាន់រឿងរ៉ាវកំពុងក្ដៅគគុក ដែលជនជាតិថៃសាងឡើងមកដោយក្ដីអាម៉ាស់ដល់ប្រទេសជាតិនេះដែរ បន្ទាប់ពីវាយប្រហារមលលើទាហានខ្មែររួច ជនកំសាកនោះនៅតែបង្ហាញសកម្មភាពច្រង៉េងច្រង៉ាងគ្មានសីលធម៌ ហើយថែមទាំងស្រែកថា «កម្ពុជាមើលងាយប្រជាជនថៃ វាជាការប្រមាថដល់ទាហានថៃ» ភ្លាមៗនោះ មន្ត្រីយោធាបានព្យាយាមធ្វើឲ្យបុរសនោះស្ងប់ចិត្ត កុំបញ្ចេញសកម្មភាពលើសលួសមកលើកម្ពុជាបន្តទៀត។
គួរបញ្ចាក់បន្ថែមទៀតថា ជ្រុលនិយមថៃនិងគូកនប៉ុន្មាននាក់ដែលបង្ករឿងនេះ ក៏ធ្លាប់បានចូលរួមជាមួយជនជាតិថៃមួយក្រុមផ្សេងទៀត ដើម្បីធ្វើសកម្មភាពជានិមិត្តរូបនៅតំបន់ប្រាសាទតាមាន់ធំ កាលពី ២ ទៅ ៣ ខែមុនរួចមកហើយ។ ក្រុមបុរសទាំងនោះ បានធ្វើដំណើរតាមរថយន្តម៉ាក Chevrolet ពណ៍សំរឹទ្ធ ដែលមានសារផ្សេងៗសរសេរពាសពេញរថយន្ត ព្រមទាំងពាក្យគំរោះគំរើយជាច្រើនប្រមាថទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងទាហានកម្ពុជាផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានខ្មែរ ទោះប្រទេសថៃកំពុងអាម៉ាស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


