សន្តិសុខសង្គម
នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបការជួញដូរគ្រឿងញៀនជិត៤ពាន់គ្រាប់ ឃាត់ខ្លួនជនជាតិថៃ៣នាក់
ជនជាតិថៃចំនួន៣នាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀនដកហូតវត្ថុតាង
គ្រឿងញៀនមេតំហ្វេតាមីន WY ចំនួន៣៨០០គ្រាប់។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានចុះបង្ក្រាបការជួញដូរថ្នាំញៀនក្នុងផ្ទះសំណាក់មួយកន្លែង ធ្វើការឃាត់ខ្លួនជនជាតិថៃបានចំនួន៣នាក់។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនសង្ស័យទាំង៣នាក់មានឈ្មោះ ១.ឈ្មោះ Tananat Kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ។ ២.ឈ្មោះ Tanakorn Eikeiv ភេទប្រុស អាយុ២២ឆ្នាំ។ ៣.ឈ្មោះ Veerapat Trainut អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងនរបាលបានធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់ ស្មើ ៣.៨០០គ្រាប់ ម្សៅម៉ត់ខេ មួយកូនថង់, ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់, ទូរស័ព្ទដៃចំនួន០៣គ្រឿង។ ក្រោយសួរនាំហើយជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការ។

កម្លាំងនគបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានការសម្របសម្រួលនីតិវិធីពី លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យជាជនជាតិថៃចំនួន ៣ នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីដាក់ទោសទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


