ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ៧មករា ណែនាំឲ្យមន្ត្រីផ្សព្វផ្សាយដល់ពលរដ្ឋ និងសាទរពីការដ្ឋានព្រែកជីក “ហ្វូណនតេជោ”
គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំដាក់ផែនការផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ស្ដីពីព្រឹត្តិការណ៍បើកការដ្ឋាន ព្រែកជីក “ហ្វូណនតេជោ” ជាព្រឹត្តិការណ៍ប្រវិត្តសាស្ត្រនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ។
លោក ថេង សុថុល មានប្រសាសន៍ថា មន្ត្រីនៅទូទាំងខណ្ឌ និងសង្កាត់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការបើកការដ្ឋាន “ព្រែកជីកហ្វូណនតែជោ” នឹងរៀបចំការទូងស្គរ និងវិធីផ្សេងៗទៀតតាមលទ្ធិភាព ដើម្បីជាការអបអរសាទរជាមួយរាជរដ្ឋាភិបា នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ។ រដ្ឋបាលខណ្ឌ ក៏បានបំផុសចលនាដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងអស់ ឱ្យចូលរួមវាយប៉ោត និងបង្កសំឡេងឃោសនស័ព្ទនានា ដើម្បីជាការចូលរួមឱ្យបានអធិកអធ័មទាំងអស់គ្នា។

លោកអភិបាល បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជាស្នាដៃ និងជាកេរដំណែលដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានាពេលបច្ចុប្បន្ន បានគិតគូរប្រកបដោយកិត្តិបណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើងមក ។ ព្រែកជីកនេះ គឺបន្សល់ទុកសម្រាប់កូនចៅក្នុងពេលបច្ចុប្បន្ន និងបន្តទៅកូនចៅនាពេលខាងមុខ រាប់រយរ៉ាប់ជំនាន់។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ សីហា ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេងផងដែរ។ ពលរដ្ឋទូទៅ ក៏អាចអញ្ចើញទៅលេងកម្សាន្តនៅទីនោះ ដើម្បីជាការអបអរសាទរជាមួយក្រុមមន្ត្រីនៅទីនោះ៕
អត្ថបទ និងរូបភាព៖ ម៉េង និង រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


