ព័ត៌មានជាតិ
ពលរដ្ឋក្រុងដូនកែវ ស្នើបង្កើតទីតាំងទឹកអគ្គិភ័យបន្ថែម
ទីតាំងទឹកអគ្គិភ័យ ដែលជាកន្លែងដ៏សំខាន់សម្រាប់ផ្តល់សេវាផ្គត់ផ្គង់ទឹកដល់រថយន្តពន្លត់អគ្គិភ័យ ក្នុងករណីកើតមានអគ្គិភ័យដោយប្រការណាមួយ។ ពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ បានស្នើសុំឱ្យមានទីតាំងផ្ដល់ទឹកសម្រាប់ពន្លត់អគ្គិភ័យបន្ថែមទៀត។

ពិតជាមិនអាចបម្រើសេវាសម្រាប់រថយន្តពន្លត់អគ្គិភ័យបានរលូន និងរហ័សនោះទេ ខណៈនៅក្រុងដូនកែវទាំងមូលមានទីតាំងទឹកអគ្គិភ័យតែ២កន្លែងប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ទឹកករណីមានអគ្គិភ័យកើតឡើង។ នេះជាការលើកឡើងពីសំណាក់ពលរដ្ឋជាច្រើនក្នុងក្រុងដូនកែវ។
មន្ត្រីនគរបាលផ្នែករថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ឱ្យដឹងថា យ៉ាងហោចណាស់ក្នុងដូនកែវ ត្រូវមានទីតាំងទឹកអគ្គិភ័យ ៦ ទៅ ៧កន្លែងទើបគ្រប់គ្រាន់ក្នុងការផ្កត់ផ្គង់ទឹកពេលមានគ្រោះអាសន្ន ជាពិសេសត្រូវដាក់ក្បែរៗផ្សារ និងទីតាំងណាងាយឡានទឹកចេញចូលបានស្រួល។

មន្ត្រីដដែល បញ្ជាក់បន្ថែមថា ជាបទពិសោធន៍កន្លងមក ដែលកាលពីប៉ុន្មានថ្ងៃមុនមានអគ្គិភ័យឆេះផ្ទះលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូអស់៥ល្វែង និងវីឡាមួយខ្នង ខាតបង់អស់ទ្រព្យសម្បត្តិរាប់សែនដុល្លា ងាកមកមើលឡានទឹកវិញកកស្ទះបន្តកន្ទុយគ្នាចាំបូមទឹកចេញពីទីតាំងទឹកអគ្គិភ័យ ដែលមានតែ២កន្លែង។
ពលរដ្ឋក្រុងដូនកែវ ស្នើសុំទៅមន្ត្រីពាក់ព័ន្ធ ជាពិសេសលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបមកកាន់ដំណែងថ្មីសុំគិតគូរដំឡើងបន្ថែមនូវទីតាំងទឹកអគ្គិភ័យ ដើម្បីងាយស្រួលបម្រើសេវាដល់រថយន្តពន្លត់អគ្គិភ័យបានរហ័សជៀសវាងការមិនកកស្ទះដូចកាលពីប៉ុន្មានថ្ងៃមុនទៀត៕ អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


