ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តជាសកលរបស់ Toyota ធ្លាក់ចុះ ជំរុញដោយការដាំក្បាលចុះនៅចិន និងជប៉ុន
ផលិតកម្មរថយន្តជាសកលរបស់ក្រុមហ៊ុនយក្សជប៉ុន តូយ៉ូតា (Toyota) បានធ្លាក់ចុះ៥ខែជាប់ៗគ្នាដោយបន្តក្នុងខែមិថុនា ដោយសារតែផលប៉ះពាល់ពីរឿងអាស្រូវជុំវិញពាក្យស្នើសុំវិញ្ញាបនប័ត្រសុវត្ថិភាពរថយន្តក្នុងស្រុករបស់ជប៉ុន និងសង្រ្គាមបញ្ចុះតម្លៃដ៏ក្ដៅគគុកនៅក្នុងប្រទេសចិន។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ទិន្នផលផលិតកម្មទូទាំងពិភពលោករបស់តូយ៉ូតា បានធ្លាក់ចុះ ១២,៩ ភាគរយ មកនៅត្រឹម ៧៩៥ ៨៦២ គ្រឿង ដែលនេះជាការធ្លាក់ចុះយ៉ាងគំហុក រាប់តាំងពីខែធ្នូ ឆ្នាំ ២០២២។ វាជាការបន្តពីការធ្លាក់ចុះ ៤ ភាគរយកាលពីខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនតូយ៉ូតាបានធ្លាក់ចុះ៥,១% ក្នុងអំឡុងពេលខែមិថុនា ដែលរងការឈឺចាប់ដោយការធ្លាក់ចុះនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។
នៅជប៉ុន ទិន្នផលផលិតកម្មប្រចាំខែមិថុនាដដែល បានធ្លាក់ចុះ ១៨,៨ ភាគរយ ក្រោយក្រសួងដឹកជញ្ជូនរបស់ប្រទេស បានរកឃើញភាពមិនប្រក្រតីនៅក្នុងពាក្យស្នើសុំបញ្ជាក់សុវត្ថិភាពរថយន្តរបស់ Toyota និងក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀត។

ក្នុងប្រទេសចិន ផលិតកម្មបានធ្លាក់ចុះ ២១,៧ ភាគរយ ដែលនេះជាការធ្លាក់ចុះលើស ២០ ភាគរយចំនួន ៥ ខែជាប់គ្នាៗ ដែលបណ្ដាលមកពីសង្រ្គាមតម្លៃ ខណៈការប្រកួតប្រជែងក្នុងស្រុកចិនក៏កាន់តែកើនកម្ដៅ ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកដូចជា BYD ដណ្ដើមយកចំណែកទីផ្សារយ៉ាងឆាប់រហ័សនោះ។
ផលិតកម្មនៅអាមេរិកខាងជើង បានធ្លាក់ចុះ ៦,២ ភាគរយ ខណៈនៅអឺរ៉ុបវិញ បានធ្លាក់ចុះ ៦,៦ ភាគរយ ដោយសារតែចំនួនថ្ងៃផលិតកម្ម តិចជាងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងការធ្លាក់ចុះនៃផលិតកម្មនេះ ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនតូយ៉ូតា ក៏បានធ្លាក់ចុះ ៥,១ ភាគរយផងដែរ នៅខែមិថុនាដដែល ដែលជំរុញដោយការដាំក្បាលចុះនៅជប៉ុន និងចិន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


