សេដ្ឋកិច្ច
តម្លៃសាច់ជ្រូកធ្លាក់ចុះ ដោយសារការចិញ្ចឹមលើសតម្រូវការ
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤នេះថា តម្លៃជ្រូករស់នៅកម្ពុជាបានធ្លាក់ចុះបន្តិច ដោយសារតែការចិញ្ចឹមច្រើនលើសតម្រូវការទីផ្សារ។
លោកថា តម្លៃជ្រូកធ្លាក់ចុះ មិនច្រើននោះទេ ខណៈកម្ពុជាឆ្លៀតនាំចេញបានខ្លះ សង្ឃឹមថាអាចទប់ទល់ថ្លៃផលិត។

បច្ចុប្បន្ន តម្លៃជ្រូករស់បានធ្លាក់ពី ១ ម៉ឺន ៥០០ រៀល មកក្រោម ៩ ពាន់រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃដែលធ្វើឱ្យកសិករប្រឈមការខាត។
លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ បានឱ្យដឹងដែរថា តម្លៃសាច់ជ្រូកប៉ាយនៅកន្លែងរបស់លោកបានធ្លាក់ចុះប្រមាណជាង ១ ពាន់រៀលក្នុងមួយគីឡូ ពោលគឺលក់បានក្នុងរង្វង់ ១ ម៉ឺន ២ ពាន់រៀល។

លោក ម៉ូវ ឃាង បញ្ជាក់ថា ការធ្លាក់ចុះដោយសារតម្រូវការរបស់ប្រជាពលរដ្ឋធ្លាក់ចុះ ហើយនៅតែមានការលួចលាក់ក្នុងការនាំចូលសាច់បង្កក ដែលធ្វើឱ្យតម្លៃសាច់ជ្រូកធ្លាក់ចុះ។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៨ ០០០ ទៅ ៩០០០ ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


