សេដ្ឋកិច្ច
តម្លៃជ្រូករស់ផ្ដើមធ្លាក់ចុះបន្តិច ដែលនាំឱ្យកសិករប្រឈមការខាតបង់
តម្លៃជ្រូករស់នៅកម្ពុជាបានធ្លាក់ចុះបន្តិចនៅរយៈពេលប៉ុន្មានថ្ងៃនេះ ទោះបីមានវិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកមួយរយៈកាលកន្លងមកហើយក្ដី។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឲ្យដឹងថា នៅពេលដែលរដ្ឋាភិបាលបានផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេលមួយខែដំបូង តម្លៃជ្រូករស់ឃើញងើបឡើង ប៉ុន្តែបច្ចុប្បន្នបានដាំក្បាលចុះវិញ ដោយលោកបញ្ជាក់ថា សមាគមកំពុងសិក្សាស្វែងរកមូលហេតុនៃការធ្លាក់ចុះថាតើមកពីការផ្គត់ផ្គង់ច្រើន ឬតម្រូវការក្នុងស្រុកធ្លាក់ចុះ ឬមួយក៏សាច់បង្កកនាំចូលលើស។
បើតាមលោក ស៊្រុន ពៅ បច្ចុប្បន្ន សាច់ជ្រូករស់បានធ្លាក់តម្លៃពី ១ ម៉ឺន ៥០០ រៀល មកក្រោម ៩ ពាន់រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃដែលធ្វើឱ្យកសិករប្រឈមការខាត។

លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ បានឱ្យដឹងដែរថា តម្លៃសាច់ជ្រូកប៉ាយនៅកន្លែងរបស់លោកបានធ្លាក់ចុះប្រមាណជាង ១ ពាន់រៀលក្នុងមួយគីឡូ ពោលគឺលក់បានក្នុងរង្វង់ ១ ម៉ឺន ២ ពាន់រៀល។
លោក ម៉ូវ ឃាង បង្ហើបថា ការធ្លាក់ចុះដោយសារតម្រូវការរបស់ប្រជាពលរដ្ឋធ្លាក់ចុះ ហើយនៅតែមានការលួចលាក់ក្នុងការនាំចូលសាច់បង្កក ដែលធ្វើឱ្យតម្លៃសាច់ជ្រូកធ្លាក់ចុះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


