សេដ្ឋកិច្ច
សាច់ជ្រូក សាច់មាន់ មិនឡើងថ្លៃទេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា ស្ថានភាពតម្លៃសាច់ជ្រូក មាន់ ទា នៅលើទីផ្សារមានភាពល្អប្រសើរ ពោលគឺមិនមានការឡើងថ្លៃនោះទេ នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា៖ «នៅរដូវកាន់បិណ្ឌឆ្នាំនេះ តម្រូវការសាច់របស់យើងក៏អត់ខ្វះ តម្លៃក៏អត់ឡើង ឆ្នាំនេះល្អប្រសើរមែនទែនហើយ អត់មានបញ្ហាអ្វីទេ»។
លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅបានឱ្យដឹងដែរថា តម្លៃសាច់ជ្រូកមិនមានការឡើងថ្លៃទេ នៅរដូវបុណ្យភ្ជុំឆ្នាំនេះ ដោយលោកអះអាងថា នៅតែមានការនាំចូលសាច់បង្កក។

លោក ម៉ូវ ឃាងបញ្ជាក់ថា៖ «សាច់បង្កកនៅតែមាននាំចូល ដល់អញ្ចឹងធ្វើឱ្យតម្លៃក៏ឡើងអត់រួច បរិមាណក៏មិនច្រើន កន្លែងខ្ញុំមានការធ្លាក់ចុះចំនួនជ្រូកបន្តិចផង ជ្រូកតាមក្រុមហ៊ុនមួយចំនួន កាលណាបើជ្រូកយើងលក់អស់ស្ដុកបានន័យ ថា គីឡូរបស់វាធម្មតា ដូចថា ១១០ គីឡូ គេចាប់ចេញពីកសិដ្ឋាន តែឥឡូវឃើញគីឡូឡើងដល់ជិត ១៣០ ហើយ ចឹងបានន័យថា ជ្រូកនៅសល់ច្រើន ជ្រូកហ្នឹងចាល់លក់អត់ទាន់»។
បច្ចុប្បន្នតម្លៃសាច់ជ្រូករស់ចន្លោះពី ៩.០០០ រៀល ទៅ ១០.០០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែកសាច់ជ្រូកនៅលើទីផ្សារ ចន្លោះពី ១៦.០០០ រៀលក្នុងមួយគីឡូក្រាម ដល់ ២.៥០០០ រៀល ទៅតាមប្រភេទសាច់។ ចំណែកឯសាច់មាន់មានតម្លៃ ១៥.០០០ រៀល ក្នុងមួយគីឡូក្រាម។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៨ ពាន់ក្បាល ទៅ ៩ ពាន់ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


