ព័ត៌មានជាតិ
កីឡាករអាល្លឺម៉ង់សរសើរកីឡាករចិនខំប្រឹងហាត់ មិនបានជួបគ្រួសារ៣ឆ្នាំ
នៅពីក្រោយការឈ្នះមេដាយមាសនៅប្រភេទកីឡាលោតទឹករបស់អត្តពលិកអូឡាំពិកលោតទឹកចិន មានរឿងនឹកស្មានមិនដល់ ក្រោយពួកត្រូវបានដាក់កម្រិតឲ្យស្នាក់នៅកន្លែងហ្វឹកហាត់ដោយមិនឲ្យចេញក្រៅសោះក្នុងរយៈពេល៣ឆ្នាំ។

អត្តពលិកអូឡាំពិកលោតទឹកអាល្លឺម៉ង់ លោក Timo Barthel បានបង្ហាញពីការលះបង់ដ៏ធំធេងរបស់កីឡាករចិន Lian Junjie និង Hao Yang ក្រោយឈ្នះមេដាយមាសនៅអូឡាំពិកនៅទីក្រុងប៉ារីស។ លោកបានអះអាងថា អត្ដពលិកខ្លះមិនបានឃើញគ្រួសាររបស់ពួកគេអស់រយៈពេល៣ឆ្នាំ គឺផ្តោតលើការហ្វឹកហាត់ដើម្បីដណ្ដើមមេដាយអូឡាំពិកជូនជាតិ។
លោក Timo Barthel បាននិយាយថា ៖«ពួកគេត្រូវរស់នៅកន្លែងឆ្ងាយពីផ្ទះ។ ពួកគេស្នាក់ទៅបន្ទប់១គ្នា៤នាក់។ ពួកគេហ្វឹកហាត់១២ម៉ោងក្នុងមួយថ្ងៃ។ ពួកគេមិនបានដឹងរឿងអ្វីទាំងអស់ក្រៅពីការមុជទឹក។ ពួកគេមិនមានជីវិតឯកជនដូចយើង ដែលអាចទៅក្រៅជាមួយមិត្តស្រី ឬដៃគូ ញ៉ាំការ៉េម ទៅភោជនីយដ្ឋាន ជួបក្រុមគ្រួសារ។ ពេលខ្លះពួកគេមិនបានជួបគ្រួសារអស់រយៈពេល៣ឆ្នាំ»។

ក្រោយពីការលើកឡើងបែបនេះ ក៏មានសំណួរសួរទៅ Barthel តើអ្នកចង់មានជីវិតបែបនេះដើម្បីឈ្នះមេដាយមាសទេ?
លោក Barthel បានឆ្លើយថា៖«ខ្ញុំបានឮដំណឹងថាយើងទទួលបាន ២០,០០០ អឺរ៉ូ សម្រាប់មេដាយមាសពីការឧត្ថម្ភនៅអាល្លឺម៉ង់។ តើវាមានតម្លៃទេ? សម្រាប់ទឹកប្រាក់ ២០,០០០ អឺរ៉ូ? តើអ្នកទុកជីវិតរបស់ដើម្បីវាមែនទេ? យើងបានធ្វើរួចហើយ។ លុយមិនអាចមានឥទ្ធិពលើខ្ញុំទេ»។
ទោះបីជាយ៉ាងក៏លោក Barthel បានកោតសរសើរអត្តពលិកចិន Lian Junjie និង Hao Yang ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ក្រោយការសម្ដែងដ៏អស្ចារ្យស័ក្តិសមជាម្ចាស់មេដាយមាសពិតមែន៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ