Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​មីស៊ីល​២៥០​​​គ្រឿង​នៅតាម​​ព្រំដែន

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​មីស៊ីល​ប៉ាលេស្ទិក​ថ្មី​ចំនួន​២៥០​គ្រឿង​​នៅ​តាម​តំបន់​ព្រំ​ដែន​ជាប់​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​អះអាង​​ថា​​ វា​ជា​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ទប់ស្កាត់​ការ​គំរាមកំហែង​ពី​​សហរដ្ឋ​​អាមេរិក។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA នៅ​ថ្ងៃ​ទី​៥​ខែ​សីហា​ឆ្នាំ​២០២៤។

(រូបថត៖ Rodong Sinmun)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ជុងអ៊ុន បាន​និយាយ​ថា ​ប្រព័ន្ធ​បាញ់​មីស៊ីល​ទាំង​នេះ​នឹង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​សកម្មភាព​យោធា​​តាម​​តំបន់​ព្រំដែន ហើយ​ក៏​ជា​សព្វាវុធ​ស្នូល​នៃ​​កង​កម្លាំង​យោធា​​កូរ៉េ​ខាង​ជើង។ បន្ថែម​ពី​នេះ មេដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​ប្ដេជ្ញា​​បង្ហាញ​​ពិភពលោក​ឲ្យ​បាន​ដឹង​ពី​ភាព​ជឿនលឿន​​នៃ​សព្វាវុធ​​ក្រុង​ព្យុងយ៉ាង​ជា​រៀងរាល់​ឆ្នាំ ហើយ​លោក គីម សង្កត់​ធ្ងន់​ថា អាវុធ​ទាំង​នេះ​មាន​​ឥទ្ធិពល​​រារាំង​ពិសេស​អាច​​ទប់ស្កាត់​​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម។

យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន NK News សព្វាវុធ​​​ថ្មី​​របស់​កូរ៉េ​ខាង​ជើង​ ​ទំនង​​ជា​ប្រភេទ​ប្រព័ន្ធ​បាញ់​មីស៊ីល​ TELs សម្រាប់​ប្រើ​ជាមួយ​​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី Hwasong-11D ជា​ប្រភេទ​មីស៊ីល​ដែល​លោក គីម ធ្លាប់​អះអាង​ថា​អាច​ប្រើប្រាស់​ជាមួយ​កក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។ ប្រព័ន្ធ TELs នីមួយៗ​អាច​ផ្ទុក​មីស៊ីល​​ម្ដង​បាន​​ចំនួន​៤​គ្រាប់ ដែល​​បាន​ន័យ​ថា ប្រព័ន្ធ TELs ទាំង​២៥០​គ្រឿង​អាច​ផ្ទុក​មីស៊ីល​បំពាក់​ក្បាល​នុយក្លេអ៊ែល​​​ដល់​ទៅ ១០០០​គ្រាប់​ឯណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម៤០ នាទីutes មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច៤១ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម