ព័ត៌មានអន្ដរជាតិ
ការនាំចេញរបស់វៀតណាមទៅអាមេរិកកើនឡើង អមជាមួយកំណើនស៊ើបអង្កេតពាណិជ្ជកម្ម
ការនាំចេញទំនិញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់វៀតណាម បានស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយតម្លៃនាំចេញបានកើនដល់ ១០ ប៊ីលានដុល្លារក្នុងខែមិថុនា និងខែកក្កដា ខណៈការស៊ើបអង្កេតពាណិជ្ជកម្មក៏កើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ខណៈតម្លៃនាំចេញទៅអាមេរិកប្រចាំខែដើមឆ្នាំ មានចន្លោះចាប់ពី ៨,៣ – ៨,៩ ប៊ីលានដុល្លារ និងពេលខ្លះធ្លាក់ដល់ ៧ ប៊ីលានដុល្លារក៏ដោយ ក៏តម្លៃនាំចេញដដែលបានកើនឡើងដល់ ១០ ប៊ីលានដុល្លារ ២ខែជាប់ៗគ្នានៅខែមិថុនា និងកក្កដា។
សរុបមក វៀតណាមបាននាំចេញផលិតផលសរុបចំនួន ៦៦,០៩ ប៊ីលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក៧ខែដើមឆ្នាំនេះ ដោយកើនឡើង ២៤,៤ ក្នុងអត្រាប្រចាំឆ្នាំ។ ទំនិញសំខាន់ៗរួមមាន កុំព្យូទ័រ, ផលិតផលអេឡិចត្រូនិក និងគ្រឿង, គ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់, ផលិតផលកាត់ដេរ-វាយនភ័ណ្ឌ, និងទូរស័ព្ទ និងគ្រឿង។
យ៉ាងណាមិញ ខណៈការនាំចេញរបស់វៀតណាមកើនឡើង ផលិតផលវៀតណាមក៏ប្រឈមនឹងករណីស៊ើបអង្កេតពាណិជ្ជកម្មជាច្រើនផងដែរ។ គិតត្រឹមខែមិថុនា វៀតណាមបានជួបប្រទះការស៊ើបអង្កេតដើម្បីការពារពាណិជ្ជកម្មជាង ២៥០ ពីប្រទេសទីផ្សារចំនួន ២៤ ដោយក្នុងនោះមាន ៦៤ ករណី ធ្វើឡើងដោយអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ វិធានការការពារពាណិជ្ជកម្មគឺជាទិដ្ឋភាពធម្មតានៃពាណិជ្ជកម្មអន្តរជាតិ ដោយអគ្គនាយករងនៃអាជ្ញាធរដោះស្រាយពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Chu Thang Trung បានពន្យល់ថា សហរដ្ឋអាមេរិកមានច្បាប់តឹងរ៉ឹងបំផុតលើការស៊ើបអង្កេត និងការអនុវត្តវិធានការការពារ ហើយមិនស៊ើបអង្កេតតែទំនិញវៀតណាមនោះទេ។
ប៉ុន្តែវិធានការបែបនេះ បង្កការលំបាកដល់សហគ្រាសវៀតណាម ដោយសារអាមេរិកមិនទទួលស្គាល់វៀតណាមថាជាប្រទេសមានសេដ្ឋកិច្ចទីផ្សារនោះទេ ដែលនេះមានន័យថា ក្រុមហ៊ុននាំចេញរបស់វៀតណាម ត្រូវប្រឈមមុខនឹងការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនច្រើនពីអាមេរិក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


