ព័ត៌មានអន្ដរជាតិ
ទោះបីព្រមានបំផ្ទុះគ្រាប់បែក អ្នកគាំទ្រតារាចម្រៀង Taylor Swift នៅតែជួបជុំ
អ្នកគាំទ្ររាប់រយនាក់របស់តារាចម្រៀងដ៏មានប្រជាប្រិយរបស់សហរដ្ឋអាមេរិក Taylor Swift បានប្រមូលផ្តុំគ្នា និងច្រៀងបទចម្រៀងរបស់នាងនៅក្នុងរដ្ឋធានីប្រទេសអូទ្រីសកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសុបិនរបស់ពួកគេចង់មើលនាងសម្តែងផ្ទាល់បានបាត់បង់ភ្លាមៗ បន្ទាប់មានការលុបចោលការប្រគំតន្ត្រីដ៏ធំនេះ។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា យ៉ាងហោចណាស់ ការប្រគំតន្ត្រីចំនួន៣នៅទីក្រុង Vienna ប្រទេសអូទ្រីស ដែលជាផ្នែកមួយនៃកម្មវិធី Eras Tours របស់តារាចម្រៀងអាមេរិក Taylor Swift ត្រូវបានលុបចោលភ្លាមៗ ដោយអ្នករៀបចំ បន្ទាប់ពីមន្ត្រីបានប្រកាសពីការចាប់ខ្លួនជុំវិញផែនការគ្រោងវាយប្រហារកម្មវិធីរបស់នាង ដែលទំនងជាត្រូវបានបំផុសគំនិតដោយក្រុមរដ្ឋអ៊ីស្លាម និងអាល់កៃដា។
ការប្រគំតន្រ្តីដែលគ្រោងធ្វើនៅកីឡដ្ឋាន Ernst Happel កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នកគាំទ្ររហូតដល់ ៦៥០០០ នាក់ត្រូវបានគេរំពឹងថានឹងចូលរួម។ ប៉ុន្តែដោយសារតែការលុបចោល នៅថ្ងៃបន្ទាប់អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅ Corneliusgasse ដែលជាផ្លូវតូចមួយមានចម្ងាយត្រឹមតែ៥គីឡូម៉ែត្រពីកីឡដ្ឋាន ដើម្បីដោះដូរខ្សែដៃមិត្តភាពនិងអបអរសាទរចំពោះការលុបចោល។ ខ្សែដៃអង្កាំ ដែលមានចំណងជើងបទចម្រៀង ឬឃ្លាពេញនិយមរបស់Taylor Swift ជាធម្មតាត្រូវបានផ្លាស់ប្តូរគ្នាជាមួយមនុស្សផ្សេងៗទៀតនៅក្នុងការប្រគំតន្ត្រី។


អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅលើផ្លូវ Corneliusgasse ដោយសារតែឈ្មោះផ្លូវនេះស្រដៀងឈ្មោះបទ«Cornelia Street» នៅក្នុងអាល់ប៊ុមនាឆ្នាំ ២០១៩ របស់Taylor Swift គឺ «Lover» ។ចំណងជើងនេះសំដៅលើផ្លូវមួយនៅក្នុងភូមិ Greenwich នៃទីក្រុងញូវយ៉ក ជាកន្លែងដែល Taylor Swiftបានជួលផ្ទះល្វែងដ៏ប្រណិតមួយនៅក្នុងឆ្នាំ ២០១៦ ។យ៉ាងណាក៏មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីប៉ូលិសផងដែរ ជុំវិញជាជួបជុំគ្នានេះ។
អ្នកគាំទ្រទាំងនោះទះដៃ រាំ និងអបអរ ខណៈពួកគេបានលើកខ្សែដៃឡើងនិងថតរូប Selfie ជាមួយគ្នា។ អ្នកខ្លះមានចិត្តរំភើប អ្នកខ្លះបានឱប និងយំ ដោយនិយាយថាពួកគេខកចិត្តដែលកាប្រគំតន្ត្រីនេះត្រូវបានលុបចោល។អ្នកគាំទ្រខ្លះបានពាក់ខ្សែដៃនៅលើដើមឈើ សូម្បីតែឯកសណ្ឋានប៉ូលិសម្នាក់ក៏ត្រូបានតុបតែងដោយខ្សែដៃដូចអ្នកគាំទ្រផងដែរ។ដោយសារតែមានភ្លៀងចាប់ផ្ដើមធ្លាក់មានអ្នកគាំទ្រខ្លះបែកខ្ញែកគ្នា តែយ៉ាងណាប្រហែលជាមានការជួបជុំគ្នានៅថ្ងៃបន្ទាប់ទៀត៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


