Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ «អម្ពិល» កំពុងបោះពួយទៅវាយប្រហារប្រទេស ជប៉ុន

បានផុស

នៅ

មួយរយៈចុងក្រោយ ជប៉ុន ត្រូវរងការវាយប្រហារជាបន្តបន្ទាប់ដោយគ្រោះធម្មជាតិ ដោយនៅពេលនេះ ព្យុះត្រូពិកឈ្មោះថា «អម្ពិល» កំពុងបោះពួយសំដៅទៅសមុទ្រភាគខាងត្បូងប្រទេស ហើយគេរំពឹងថា ព្យុះនេះនឹងទៅដល់ប្រជុំកោះ Ogasawara នៅថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ ទីភ្នាក់ងារឧតុនិយម)

មន្ត្រីអាកាសធាតុត្រូវបានដកស្រង់សម្តីដោយ NHK ដែលនិយាយនៅថ្ងៃអង្គារទី១៣ខែសីហាឆ្នាំ២០២៤ថា ព្យុះអម្ពិល អាចចូលទៅជិតប្រជុំកោះ Izu ភាគខាងកើត រួមទាំងនៅទីក្រុងតូក្យូ និងភាគខាងជើងប្រទេសជប៉ុនផងដែរ ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ចុងសប្តាហ៍។

តាមការបញ្ជាក់ពីទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះអម្ពិល នឹងពាំនាំមកជាមួយនូវកម្លាំងខ្យល់បក់​ ​ក្នុង​ល្បឿនអតិបរិមា ៧២គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយមានខ្យល់កន្ត្រាក់ឈាន​ដល់​កម្រិត ១០៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

នៅថ្ងៃពុធ ព្យុះនេះនឹងទៅដល់​ប្រជុំ​កោះ Ogasawara ដោយនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងកម្រិតរហូតដល់ ៨០មិល្លីម៉ែត្រទៅ១២០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង ថែមទាំងបង្កជាបាតុភូតផ្គររន្ទះទៀតផង។

មិនត្រឹមប៉ុណ្ណឹង សមុទ្រក៏នឹងមានរលកធំៗផងដែរ ខណៈមន្ត្រី​ឧតុនិយម បានចេញសេចក្តី​ព្រមានរួចហើយ និង​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្នជានិច្ចបំណាក់ដី។ អាជ្ញាធរក៏អំពាវនាវឲ្យប្រជាជនតាមដានព័ត៌មាននិងសេចក្តីប្រកាសជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម