ព័ត៌មានជាតិ
CCC ស្នើដល់ធនាគារជាតិនៃកម្ពុជាបង្កើតអនុគណកម្មាធិកាផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ
សភាពាណិជ្ជកម្មកម្ពុជា (CCC) ស្នើដល់ធនាគារជាតិនៃកម្ពុជា (NBC) បង្កើតអនុគណកម្មាធិកា ស្ថិតក្រោមក្រុមការងារ “ង” ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុដើម្បីទទួលយកបញ្ហាប្រឈម សំណូមពរ ក្នុងវិស័យសេវាធនាគារបនិងហិរញ្ញវត្ថុ។

ការស្នើសុំបង្កើតអនុគណកម្មាធិកានេះត្រូវបានធ្វើឡើងដោយអ្នកឧកញ៉ា គិត ម៉េងដែលជាប្រធាន CCC និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” តំណាងផ្នែកឯកជន ក្នុងកិច្ចប្រជុំភាពជាដៃគូកាលពីថ្ងៃទី១៣ខែសីហា ជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និងជាសហប្រធានក្រុមការងារ “ង” តំណាងផ្នែករដ្ឋាភិបាល ជាសហប្រធាន នៅ NBC ។
បើយោងតាម CCC គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ អត្រាប្រាក់បម្រុងកាតព្វកិច្ច, អនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន, កាសពាក់ព័ន្ធនឹងក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុន, ការរៀបចំឥណទានឡើងវិញ និង ហានិភ័យបច្ចេកវិទ្យា (Cyber Crime) និងបណ្តឹងរបស់សមាជិកដែលមិនទាន់បានដោះស្រាយមានចំនួនច្រើន ហើយត្រូវចាំរយៈពេលយូរនៅតុលាការ ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធ្វើ យ៉ាងណាសម្របសម្រួលផ្តល់ដោះស្រាយ ការពន្យល់ ដើម្បីធ្វើឲ្យវិស័យនេះផ្តល់នូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេស កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានស្នើដល់ លោកស្រីបណ្ឌិត ទេសាភិបាល បង្កើតអនុគណកម្មាធិកា ស្ថិតក្រោមក្រុមការងារ “ង” នេះ ដើម្បីទទួលយកបញ្ហាប្រឈម សំណូមពរ ក្នុងវិស័យសេវាធនាគារបនិងហិរញ្ញវត្ថុ កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្វែងរកដំណោះស្រាយ ជូនដល់វិស័យឯកជន និងធនាគារជាតិនៃកម្ពុជា ក៏អាចទទូលបានធាតុចូល ឬ សំណើរសំណូមពរ សម្រាប់ធ្វើកែតម្រូវលើ ប្រកាសណែនាំផ្សេងៗ ទាន់ពេលផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានឆ្លើយតបជាវិជ្ជមានតាមសំណើររបស់វិស័យឯកជន មួយចំនួន ហើយក៏បាន សាទរទទួលយកពីវិស័យឯកជន នឹងមួយចំនួនទៀតគឺបានផ្តល់ជាអនុសាសន៍បន្ថែមជូនវិស័យឯកជន លើការអនុវត្តតាមសេចក្តីណែនាំ ប្រកាស នានា របស់ ធនាគារជាតិនៃកម្ពុជា។

សហប្រធានទាំងពីរក៏បានឯកភាពគ្នា លើការសម្រេចដែលបានពិភាក្សាក្នុងអង្គប្រជុំ លើបញ្ហាដែលបានលើកពីវិស័យឯកជនទ ព្រមទាំងបានពិភាក្សា និងទទួលការពន្យល់ឆ្លើយតបពី លោកជំទាវបណ្ឌិត លើ បញ្ហាផ្សេងៗមួយចំនួនទៀតផងដែ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


