សេដ្ឋកិច្ច
ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានតារាសាគរត្រូវបានពន្យាពេល ដោយសារបញ្ហាបច្ចេកទេស
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នេះថា ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលដោយសារបញ្ហាបច្ចេកទេសដែលពុំទាន់រួចរាល់តាមការគ្រោងទុក។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នីប្រាប់ថា៖ «ដំណើរការជើងហោះហើរតារាសាគរ ក្រុមហ៊ុនមិនទាន់បានកំណត់ពេលវេលាច្បាស់នៅឡើយទេនាពេលនេះ ដោយសារឧបករណ៍នាំផ្លូវចុះចត និងសម្ភារខ្លះមានបញ្ហាបច្ចេកទេស កំពុងស្វែងរកកំហូចជួសជុល»។
ក្រុមហ៊ុន Union Development Group (UDG) បានទទួលបានដីសម្បទានពីរដ្ឋាភិបាលវិនិយោគអាកាសយានដ្ឋានតារាសាគរតម្លៃ ២០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។

អាកាសយានដ្ឋានថ្មីនេះ មានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានឱ្យដឹងថា ប្រសិនបើដំណើរការជើងហោះហើរតារាសាគរនឹងជួយសម្រួលការធ្វើដំណើរក្នុងស្រុក ចំណេញពេលវេលា បើធៀបនឹងការធ្វើដំណើរតាមផ្លូវគោក និងជួយលើកមុខមាត់ខេត្តកោះកុងថែមមួយកំរិតទៀត ហើយក៏ជាទិសដៅសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ធ្វើឱ្យខេត្តកោះកុង កាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


