ព័ត៌មានជាតិ
ព្រលានយន្តហោះតារាសាគរ បន្តមានការតភ្ជាប់ជើងហោះហើរក្នុងស្រុកជាប្រចាំជារៀងរាល់សប្តាហ៍
មន្រ្តីអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានឲ្យកម្ពុជាថ្មីដឹងថា ព្រលានយន្តហោះតារាសាគរនៅតែមានការតភ្ជាប់ជើងហោះហើរក្នុងស្រុកជាប្រចាំជារៀងរាល់សប្តាហ៍ ក្រោយពេលបើកសម្ពោធជើងហោះហើរក្នុងស្រុកលើកដំបូងកាលពីចុងឆ្នាំ ២០២៤។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានប្រាប់ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways មានប្រតិបត្តិការជើងហោះហើរមកព្រលានយន្តហោះតារាសាគរ ដោយធ្វើឡើង១ជើងក្នុង១សប្តាហ៍នៅរៀងរាល់ថ្ងៃសុក្រ។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានគូសបញ្ជាក់ថា តាមរយៈអាកាសយានដ្ឋានតារាសាគរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ខេត្តកោះកុងទៅកាន់អាកាសយានដ្ឋានដទៃទៀតទាំងក្នុងស្រុក និងអន្តរជាតិ ស្របពេលដែលក្រុមហ៊ុនបានដាក់ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគាំទ្របន្ថែមទៀត ដើម្បីត្រៀមខ្លួនទទូលជើងហោះហើរថ្មីៗនៅពេលខាងមុខ។
ក្រោមការវិនិយោគដោយក្រុមហ៊ុន Union Development Group (UDG) ក្នុងទុនវិនិយោគប្រមាណ ២០០ លានដុល្លារ អាកាសយានដ្ឋានតារាសាគរត្រូវបានអភិវឌ្ឍជាមួយផ្លូវយន្តហោះចុះប្រវែង ៣ ២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម។



ថ្លែងក្នុងឱកាសចូលរួមពិធីសម្ពោធបើកទទួលការហោះហើរក្នុងស្រុកលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កាលពីចុងឆ្នាំ ២០២៤ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា តាមរយៈការបើកឲ្យដំណើរាការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការជំរុញកំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ខេត្តតំបន់ឆ្នេររបស់ប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


