ព័ត៌មានជាតិ
មន្រ្តីអាកាសចរណ៍ស៊ីវិល «បើកជើងហោះហើរទៅព្រលានតារាសាគរ ដើម្បីជំរុញសកម្មភាពអ្នកដំណើរ និងការវិនិយោគក្នុងតំបន់»
មន្រ្តីអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការបើកជើងហោះហើរទៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ គោលដៅដើម្បីជំរុញការធ្វើដំណើរ ការតភ្ជាប់សេដ្ឋកិច្ចនិងទេសចរ រួមទាំងការអភិវឌ្ឍនៅក្នុងតំបន់។
លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំំពាក្យអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការតភ្ជាប់ជើងហោះហើរទៅអាកាសយានដ្ឋានតារាសាគរ កើតចេញពីការសហការគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ និងក្រុមហ៊ុនអភិវឌ្ឍព្រលានតារាសាគរ គោលបំណងដើម្បីជំរុញការតភ្ជាប់ឲ្យមានសកម្មភាពធ្វើដំណើររបស់អ្នកទេសចរ ក្រោយអាកាសយានដ្ឋានតារាសាគរបានសម្ពោធដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៤។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីសម្រេចគោលដៅ ដំបូងត្រូវកើតចេញពីការចាប់ផ្តើមជាមុនសិន ដូច្នេះទើបមានគម្រោងរៀបចំំឲ្យមានការតភ្ជាប់ការហោះហើរនេះឡើង»។
ការតភ្ជាប់ការហោះហើរនេះ ក្រៅពីផ្តល់បទពិសោធន៍សម្រាប់អ្នកដំណើរបានស្វែងយល់ពីអាកាសយានដ្ឋានថ្មី ដែលទើបសម្ពោធដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ ២០២៤ ក្រុមហ៊ុនអភិវឌ្ឍព្រលានក៏បានសហការជាមួយក្រុមហ៊ុនទេសចរណ៍ ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ដែលក្នុងកញ្ចប់ទេសចរណ៍មានបញ្ចូលការធ្វើដំណើរ ការផ្តល់ការកម្សាន្តនៅតំបន់អភិវឌ្ឍតារាសាគរ រួមទាំងការដើរកម្សាន្តនៅកោះស្តេចនិងបណ្តាកោះជុំវិញ បន្ថែមពីការទស្សនាការអភិវឌ្ឍនៅតំបន់ព្រលានយន្តហោះថ្មីនៅខេត្តកោះកុង។ លោក ស៊ីន ចាន់សិរីវុត្ថា បន្ថែម។

តាមរយៈការរៀបចំឲ្យមានជើងហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការវិនិយោគនៅក្នុងតំបន់។
យ៉ាងណាមិញ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ពាក់ព័ន្ធតម្លៃកញ្ចប់ធ្វើដំណើរ លោកក៏មិនទាន់ទទួលបានព័ត៌មានបញ្ជាក់យ៉ាងណា ខណៈក្រុមហ៊ុនបានកំពុងខិតខំជំរុញឲ្យមានការតភ្ជាប់ការធ្វើដំណើរ តាមរយៈការរៀបចំឲ្យមានការហោះហើរជាប្រចាំពីអាកាសយានដ្ឋានភ្នំពេញទៅអាកាសយានដ្ឋានតារាសាគរ ដើម្បីបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ចន្ដសេដ្ឋកិច្ច និងការវិនិយោគ ក្នុងតំបន់សមុទ្រ និងតំបន់កោះ។
គួរបញ្ជាក់ថា នៅថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវេ បានបើកជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានឲ្យដឹងថា នេះជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទីពីរ ដែលបានបើកប្រតិបត្តិការហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ក្រោយអាកាសយានដ្ឋានទី ៤ របស់ប្រទេសកម្ពុជានេះ បានបើកសម្ពោធដាក់ឲ្យដំណើរការទទួលអ្នកដំណើរក្នុងស្រុកកាលពីចុងឆ្នាំ២០២៤។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានបញ្ជាក់ថា ប្រតិបត្តិការហោះហើរនេះ ក្រុមហ៊ុនខេមបូឌា អ៊ែរវែ នឹងធ្វើឡើងជាប្រចាំរៀងរាល់ថ្ងៃសុក្រចាប់ថ្ងៃទី ១១ ខែមេសានេះតទៅចេញពីគោលដៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-តារាសាគរ-ភ្នំពេញ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


