Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋាន​តារាសាគរ​ខេត្តកោះកុង បន្ត​ប្រតិបត្តិការ​ធម្មតា ទទួល​ជើងហោះហើរ ២ ជើងក្នុងមួយ​សប្តាហ៍

បានផុស

នៅ

អាកាសយានដ្ឋាន​តារាសាគរ​ក្នុង​ខេត្ត​កោះកុងនៅ​តែ​បន្ត​ប្រតិបត្តិការ​ជើងហោះហើរជា​​ធម្មតា បើទោះបី​ស្ថានភាពតាមព្រំដែន​កំពុង​កើត​មានជម្លោះ​ដោយសារ​​ការ​ទន្ទ្រានឈ្លានពាន​ពី​យោធាថៃ។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បាន​ប្រាប់​កម្ពុជាថ្មី​​ថា ទោះ​បី​តាមបណ្តា​ខេត្តជាប់ព្រំដែន​​រង​ការ​គម្រាមកំហែង​​ពីយោធាថៃ​ដែល​បើក​​ការ​ឈ្លាន​ពាន​ចូលកាន់កាប់ទឹកដីប្រទេស​កម្ពុជា អាកាសយានដ្ឋាន​តារា​សាគរ​នៅ​តែ​ទទួល​ជើង​ហោះ​ហើរ​ជា​ធម្មតា ហើយ​បច្ចុប្បន្ន​ក៏​មាន​ការ​ពង្រីក​ជើង​ហោះហើរបន្ថែម​ ២ ជើង​ក្នុង​ ១ ​សប្តាហ៍ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Air Cambodia (អតីត Cambodia Angkor Airlines) ដែល​មាន​​កាលវិភាគ​ហោះហើរ​​នៅ​រៀងរាល់​ថ្ងៃសុក្រ និង​ថ្ងៃ​អាទិត្យ​ចេញពី​គោលដៅទៅមក​​រាជធានី​ភ្នំពេញ។

«ការហោះហើរ​មិន​មាន​ការផ្អាក​ឡើយ គ្រាន់​ភ្ញៀវ​មិន​មាន​សន្ទុះ​ច្រើន ដោយសារ​បារម្ភ​ពី​សុវត្ថិភាព»។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បញ្ជាក់។

លោក​ ម៉ៅ កែវពេជ្រច័ន្ទមុន្នី បន្ត​ថា ក្រោយ​កើតមាន​ជម្លោះតាម​ព្រំដែន ពលរដ្ឋ​​ហាក់​មិនសូវ​មាន​អារម្មណ៍​មក​លំហែ​កាយ​ច្រើន​ដូចមុន​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួលសិទ្ធិ​​វិនិយោគ​សាងសង់​អាកាស​យានដ្ឋាន​តារា​សាគរ​​តម្លៃ​ជាង ២០០ លាន​ដុល្លារ នៅ​ស្រុក​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង​។ អាកាស​យានដ្ឋាន​​នេះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង ៣២០០ ម៉ែត្រ ទទឹង​ ៤៥ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម