ជីវិតកម្សាន្ដ
ប្រឡូកវិស័យរឿង GL ស្រីស្រឡាញ់ស្រី ម្ដង តារាថៃ Ling Ling Kwong ទទួលបានការគាំទ្របាក់ទឹកបាក់ដី
ថ្មីៗនេះ ប្រជាប្រិយភាពរបស់ តារាសម្ដែងស្រី Ling Ling Kwong បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ បន្ទាប់ពីនាងបានសម្ដែងជា តួឯកស្រី ដៃគូជាមួយនាង Orm Kornaphat នៅក្នុងរឿង GL series ចំណងជើង The Secret of Us ដែលទើបតែបានបញ្ចប់ទៅកាលពីពេលកន្លងទៅនេះ។

តាមរយៈខ្សែភាពយន្ដបែបមនោសញ្ចេតនារវាងស្រីនិងស្រី Ling Ling Kwong បានឆក់យកបេះដូងអ្នកទស្សនាបានយ៉ាងច្រើនលើសលប់តាំងពីចេញភាគដំបូងមកម្ល៉េះ។ បកទៅមើលអំពីដំណើរសិល្បៈរបស់តារាស្រីរូបស្អាតដួងនេះវិញ តាមពិតទៅ រូបនាងគឺជា បវរកញ្ញា ដែលឈ្នះពានរង្វាន់ Miss Khao Suon Kwan កាលពីឆ្នាំ២០១៨ ក្រោយមកនាងក៏បានចុះកិច្ចសន្យារជាតារាស្រីនៅក្នុងប៉ុស្តិ៍លេខ៣ថៃ។

នៅក្នុងឆ្នាំ២០២០ តារាសម្ដែងស្រីជំនាន់ថ្មីរូបនេះ បានបង្ហាញវត្តមានជាតួអង្គរង នៅក្នុងខ្សែភាពយន្ដ My Forever Sunshine ដែលសម្ដែងដោយ Mark Prin និង Kao Surpasara។ ក្រោយមក នាងក៏ទទួលបានតំណែងជាតួឯកស្រី នៅក្នុងរឿង Makkali the Love Tree កាលពីឆ្នាំ២០២២ កន្លងទៅនេះ។

បើនិយាយពីសន្ទុះនៃប្រជាប្រិយភាពរបស់ Ling Ling បានបន្ដកើនឡើង នាងក៏បានកសាងកេរ្តិ៍ឈ្មោះជាតារាសម្ដែងស្រីដ៏មានទេពកោសល្យ តាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្ដជាមួយនឹងតារាសម្ដែងជួរមុខជាច្រើនរូប។ បច្ចុប្បន្ននេះ រូបនាង បានក្លាយជាតារាសម្ដែងស្រីលំដាប់ជួរមុខ ដែលមានការគាំទ្រយ៉ាងខ្លាំងក្លា បន្ទាប់ពីសម្ដែងនៅក្នុងរឿងភាគថ្មី បែបរ៉ូមែនទិច រវាងស្រីនិងស្រី៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


