Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និង​មន្ត្រីរដ្ឋបាល​រាជធានី គាំទ្រ​រាជរដ្ឋាភិបាល ចំពោះ​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA និង​ប្រឆាំង​ដាច់ខាត​ក្រុម​ជ្រុលនិយម​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​

បានផុស

នៅ

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ នា​រសៀល​ថ្ងៃទី​១៦​សីហា​នេះ បាន​ជួបជុំគ្នា​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​សារ​គាំទ្រ លើ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្រែក​ព្រមៗ​គ្នា​ថា​៖ «​យើងខ្ញុំ​ទាំងអស់គ្នា​មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA និង​ប្រឆាំង​ដាច់ខាត ចំពោះ​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

គួរ​បញ្ជាក់​ថា ក្រុម​អគតិ និង​ពួក​ជ្រុលនិយម គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃទី​១៨​សីហា​ខាងមុខនេះ​។ ចំពោះ គម្រោង​របស់​ក្រុម​ជ្រុលនិយម​និង​ក្រុម​អគតិ​នេះ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​រួចជាស្រេច​ហើយ គឺ​មិនឱ្យ​កើតមាន​ចលនា​ជ្រុលនិយម​នេះ​កើតមាន​ជាដាច់ខាត ដោយ​ធានាថា កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​ការរក្សា​ស្ថេរភាព​នយោបាយ គឺ​ត្រូវ​ធានាបាន​១០០​ភាគរយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម