ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីរោងចក្រនៅតាមតំបន់បន្ទប់ជួលអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ
ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកយិន គា អភិបាលរង និងរដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ជាចៅសង្កាត់ លោក សុទ្ធ សុជាតិ ចៅសង្កាត់រង រួមទាំងក្រុមការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចុះសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីរោងចក្រ នៅតាមបន្ទប់ជួលក្នុងសង្កាត់ចោមចៅទី៣ ឲ្យបានយល់ដឹងអំពីគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា(CLV DTA) និងណែនាំបងប្អូនកុំជឿតាមជនអគតិនៅក្រៅប្រទេសមួយចំនួន ដែលញួសញុងអោយចូលរួមធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ស្របច្បាប់។

ការចុះសំណេះសំណាលនេះផងដែរ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជាមួយគ្នានោះផងដែរ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះពន្យល់នែនាំប្រជាពលរដ្ឋ និង កម្មករកម្មការិនីរោងចក្រនៅក្នុងមូលដ្ឋានខណ្ឌកុំឲ្យជឿពាក្យញុះញង់ពីក្រុមជ្រុលនិយមមួយចំនួនបានធើ្វការលាបពណ៌រដ្ឋាភិបាល នឹងកំណត់ថ្ងៃធើ្វបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោកអភិបាលរង ស្នើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់កុំចាញ់កលញុះញង់ពីក្រុមជ្រុលនិយម ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដោយមានការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខិតខំកសាង អភិវឌ្ឍន៍ ការពារសនិ្តភាព ជូនប្រជាពលរដ្ឋ។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា – ឡាវ – វៀតណាម ហៅកាត់ថា CLV- DTA គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៩ ក្នុងគោលបំណង ជំរុញសមាហរណកម្ម ខេត្តទាំងបួនមាន មណ្ឌលគីរី – រតនគីរី – ក្រចេះ – ស្ទឹងត្រែង ជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយតំបន់នោះទៅ ជាព្រំដែន មិត្តភាព សាមគ្គីភាព និង ការអភិវឌ្ឍ៕
ដោយ ៖ សុខា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


