Connect with us

សេដ្ឋកិច្ច

ទីផ្សារអំបិលបន្តធ្លាក់ចុះជាងឆ្នាំមុន

បានផុស

នៅ

សមាគមផលិតអំបិលកម្ពុជាបានឱ្យដឹងថា តម្លៃអំបិលបន្តធ្លាក់ចុះ ដោយសារកំណើនផលិតកម្ម និងការនាំចូលពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជាប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះថា តម្លៃអំបិល​បានធ្លាក់ចុះចាប់តាំងពីខែឧសភា ​នៅ ៩០០០ រៀល ក្នុងមួយ​បាវ ៥០ គីឡូក្រាម ដែលទាបជាងឆ្នាំមុន អាចលក់បាន ២ ម៉ឺនរៀល ក្នុងមួយបាវ ៥០ គីឡូ​ក្រាម។

លោក ប៊ុន ណារិន បញ្ជាក់ថា៖ «អំបិលបានថ្លៃទាបដោយសារតែឆ្នាំនេះ ផលិតកម្មអំបិល​មានកំ​ណើនខ្ពស់ និងការនាំចូលអំបិលពីប្រទេសជិតខាង ដែលធ្វើឱ្យការការបញ្ចេញ​អំបិលទៅក្នុង​ទីផ្សារ​​បាន​​ប្រមាណតែ ៤០ភាគរយ»។

ទិន្នផលអំបិលនៅក្នុងឆ្នាំ ២០២៤ សម្រេចបានជាង ១៣ ម៉ឺនតោន មានការកើន​ឡើងជាង​ឆ្នាំ​២០២៣ ដែលមានចំនួន ៨ ម៉ឺនតោន។ នេះបើតាមសមាគមផលិតអំបិលកម្ពុជា។

យោងតាមរបាយការណ៍​របស់​​​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​បង្ហាញ​​ថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួនជិត ៤ ពាន់ហិកតា (៣,៩៨៧.៣៥) ក្នុងនោះ​នៅ​ខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។

​ក្នុង​មួយ​ឆ្នាំៗ​ កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​ ៧-១០​ ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​​ក្នុងស្រុក​។ ក្រៅពី​ផល​អំបិល​ក្នុងស្រុក បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ថៃ និង​វៀតណាម ក៏​តែង​នាំចូល​អំបិល​មក​ដាក់លក់​ផងដែរ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម