ព័ត៌មានអន្ដរជាតិ
អ្នកកាសែតបាត់បង់ជីវិត១៧០នាក់ ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា
ចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារសងសឹករបស់អ៊ីស្រាអែលទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ខែតុលា បានកើនឡើងដល់ ១៧០នាក់ហើយ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សា កាលពីថ្ងៃទី២០ខែសីហា។

អ្នកកាសែតដែលបាត់បង់ជីវិតចុងក្រោយគេ មានឈ្មោះថា Hamza Murtaja។ លោកបានស្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀន Mustafa Hafez នៅភាគខាងលិចតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍របស់ប៉ាឡេស្ទីន បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានទូទាំងពិភពលោក ទប់ស្កាត់ការលុកលុយ និងកាត់ទោសអ៊ីស្រាអែលនៅក្នុងតុលាការអន្តរជាតិសម្រាប់ឧក្រិដ្ឋកម្មដែលខ្លួនកំពុងបន្តធ្វើ ព្រមទាំងដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មនៃការធ្វើឃាតអ្នកកាសែតប៉ាឡេស្ទីន។
យន្តហោះរបស់អ៊ីស្រាអែល កាលពីអង្គារបានទម្លាក់គ្រាប់បែកលើសាលារៀនមួយកន្លែងដែលជាទីជម្រករបស់ជនភៀសខ្លួនរាប់រយនាក់ក្នុងតំបន់ហ្កាហ្សា ហើយបណ្ដាលឲ្យប្រជាជនប៉ាឡេស្ទីន១២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ដោយភាគច្រើនគឺជាកុមារ។
ការវាយប្រហារដ៏ខ្លាំងក្លា និងមិនធ្លាប់មានពីមុនមកលើតំបន់ហ្គាហ្សាស្ទ្រីប បានបន្តអស់រយៈពេលជាង១០ខែ ដោយមានទាំងការវាយឆ្មក់តាមអាកាស និងការបាញ់ផ្លោងគ្រាប់រាប់សិបដង ដែលបណ្តាលឲ្យមានមនុស្សរាប់ម៉ឺននាក់ស្លាប់ រងរបួស និងបាត់ខ្លួន ព្រមទាំងមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារសំខាន់ៗ បូករួមទាំងកង្វះខាតការផ្គត់ផ្គង់អាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


