ព័ត៌មានជាតិ
ក្រសួងការងារទទួលបានអ្នកចូលរួមទស្សនាសរុបចំនួនជាង ៣ពាន់នាក់ ពីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ ចំនួន៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីកន្លងទៅ ក្រសួងការងារទទួលបានអ្នកចូលរួមទស្សនាសរុបចំនួន ៣ ៤២៤ នាក់ (ស្រី ១៨៧៤នាក់)។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំនេះ មានក្រុមហ៊ុនចូលរួមសរុប ចំនួន ២០ក្រុមហ៊ុន មានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥ ១៣០កន្លែងផងដែរ។ អ្វីដែលជាការកត់សម្គាល់ នៅក្នុងកម្មវិធីរយៈពេលបីថ្ងៃនេះ ក្រុមហ៊ុន សហគ្រាសដែលចូលរួមទទួលបាន CV ចំនួន៣៥៨ ពីបេក្ខជន ហើយបេក្ខជនទទួលបានឱកាសការងារភ្លាមៗនាថ្ងៃនោះតែម្តង ក្នុងការសម្ភាសផ្ទាល់ជាមួយនិយោជកមានចំនួន សរុប ១៩នាក់ និងបេក្ខជនជាច្រើនទៀតនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។

លោករដ្ឋលេខាធិការបន្តថា ក្រៅពីការចុះផ្សាព្វផ្សាយតាមសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងផ្សារទំនើបហើយនោះ ក្រសួងក៏បានបង្កើតជាមជ្ឈមណ្ឌលការងារនៅក្នុងទីតាំងផ្សារទំនើបអ៊ីអនទាំង៣ សាខា។ ជាក់ស្តែងការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារនៅផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី២។ NEA ក៏គ្រោងនឹងបង្កើតបន្ថែមនៅផ្សារទំនើបផ្សេងៗទៀតដូចជា ផ្សារជីបម៉ុង និង K-Mall ជាដើម។ ជាមួយនេះដែរ ក្រសួងក៏បានសហការជាមួយ ស.ស.យ.ក. ក្នុងការរៀបចំជា Career Corner(ការិយាយល័យអាជីព និងការងារ) នៅសាខា ស.ស.យ.ក. ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផងដែរ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ នាពេលបច្ចុប្បន្ននេះ លែងសូវបារម្ភរឿងរកការងារទៀតហើយ ដោយសារយើងមាន NEA ដែលកំពុងបម្រើសេវាយ៉ាងសកម្ម ដើម្បីជួយដល់យុវជនក្នុងការស្វែងរកការងារកាន់តែឆាប់រហ័ស និងងាយស្រួលតាមរយៈការបង្កើតមជ្ឈមណ្ឌលការងារនៅតាមផ្សារទំនើបធំៗនេះ។ លើសពីនេះ យុវជន និងសាធារណជន ក៏អាចចុះឈ្មោះស្វែងរកការងារតាមប្រព័ន្ធឌីជីថលផងដែរដោយចូលទៅកាន់វេបសាយ www.nea.gov.kh ឬតាមរយៈកម្មវិធីទូរស័ព្ទដៃដែលអាចដោនឡូតតាម App Store និង Google Play Store ដែលមានឈ្មោះថា NEA Job Search បានដោយងាយស្រួលផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ 016 786655 ឬ តេលេក្រាម ឬ Coolapp លេខ 077 232378 ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


