Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់បញ្ចេញមូលហេតុ​នៃ​ការ​ធ្លាក់ឧទ្ធម្ភាគចក្រ​បណ្តាល​ឱុ្យ​​ប្រធានាធិបតីស្លាប់​

បានផុស

នៅ

សារព័ត៌មាន Fars ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពសន្តិសុខបានជូនដំណឹងពីលទ្ធផលនៃការស៊ើបអង្កេតចុងក្រោយ​នៃ​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែល​សម្លាប់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីខែឧសភា គឺបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុ និងអសមត្ថភាពរបស់យន្តហោះដើម្បីគ្រប់គ្រងទម្ងន់ដែលខ្លួនកំពុងផ្ទុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែសីហានេះ។

(រូបភាព៖ AP) លោក Ebrahim Raisi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីរបាយការណ៍បឋមរបស់យោធាអ៊ីរ៉ង់ បាននិយាយកាលពីខែឧសភាថា គ្មានភស្តុតាងពីការវាយប្រហារណាមួយត្រូវបានរកឃើញក្នុងអំឡុងពេលស៊ើបអង្កេតនោះទេ។ ចំណែកប្រភពសន្តិសុខដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖«ការស៊ើបអង្កេតនៅក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់ Raisi ត្រូវបានបញ្ចប់ ហើយមូលហេតុពិតប្រាកដដែលបានកើតឡើងគឺជាឧប្បត្តិហេតុ»។

ប្រភពបានបន្ថែមថា មូលហេតុពីរនៃឧបទ្ទវហេតុនេះត្រូវបានកំណត់គឺ៖ លក្ខខណ្ឌអាកាសធាតុមិនអំណោយផល ហើយឧទ្ធម្ភាគចក្របានផ្ទុកទម្ងន់លើស ដែលនាំឱ្យធ្លាក់លើភ្នំមួយ ខណៈការស៊ើបអង្កេតបង្ហាញថា ឧទ្ធម្ភាគចក្រនេះដឹកមនុស្សលើសពីរនាក់ដែលលើសពីសមត្ថភាពដែលពិធីសារសន្តិសុខអនុញ្ញាត។​ នេះបើតាមប្រភពពី Fars ។

(រូបភាព៖ EPA)

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Sayyid Ebrahim Raisolsadati ដែលគេស្គាល់ច្បាស់ថា Ebrahim Raisi គឺជាអ្នកនយោបាយអ៊ីរ៉ង់ ដែលបានក្លាយ​ជាប្រធានាធិបតីទីប្រាំបីនៃប្រទេសអ៊ីរ៉ង់ស្នងតំណែងដ៏មានសក្តានុពលពីមេដឹកនាំកំពូល Ayatollah Ali Khamenei ចាប់ពីឆ្នាំ២០២១ រហូតដល់គាត់បានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចកាលពីខែឧសភាឆ្នាំ ២០២៤នៅតំបន់ភ្នំក្បែរព្រំដែន Azerbaijan៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម