ព័ត៌មានជាតិ
រកឃើញអ្នកពាក់ព័ន្ធជាង១៥០នាក់ជាមួយជនជាតិចិន២នាក់ ឆ្លងកូវីដ១៩នៅខេត្តកោះកុង
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានឲ្យដឹងនៅយប់ ថ្ងៃទី៥ ខែមីនានេះថា រហូតមកដល់ល្ងាច ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងាឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត បានចុះស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធនឹងជនជាតិចិន២នាក់ ចំនួន១៥៣នាក់បានយកសំណាកនិងឲ្យធ្វើចត្តាឡីស័ក នៅអគារស្នាក់នៅរបស់ពួកគេតែម្តង។

យ៉ាងណាក៏ដោយលោកបានបន្ថែមថា «យើងកំពុងធ្វើការស្រាវជ្រាវពីប្រភពចម្លងថា តើជនជាតិចិនពីរនាក់ហ្នឹងឆ្លងមកពីណាព្រោះថា ឥឡូវនេះនៅមិនទាន់ឃើញមានប្រភពនៅទីនេះទេ»។

លោកបានបន្តថា អាជ្ញាធរបានផ្អាកការធ្វើដំណើរចេញចូលតំបន់ក្រុមហ៊ុនញូញៀនមួយរយៈសិន មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយ។
លោក ទូសាវុធ អភិបាលរងខេត្តកោះកុងបានឲ្យដឹងនៅយប់ថ្ងៃទី០៥មីនានេះដែរថា អាជ្ញាធរបានស្នើសុំឲ្យក្រុមហ៊ុនផ្អាកការចេញចូលមួយរយៈសិនដោយអ្នកខាងក្រៅហាមចូលក្នុងក្រុមហ៊ុនហើយអ្នកនៅខាងក្នុងក្រុមហ៊ុនមិនត្រូវអនុញ្ញាតឲ្យចេញមកខាងក្រៅឡើយ ដើម្បីទុកលទ្ធភាពឲ្យក្រុមការងារធ្វើការស្រាវជ្រាវបន្ថែមរកអ្នកជាប់ពាក់ព័ន្ធជាមួយជនជាតិចិន២នាក់ ដែលមានតេស្តវិជ្ជមានកូវីដ១៩។
លោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តកំពុងពង្រីកបន្ទប់នៅក្នុងមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមបម្រុងមានការកើនឡើងនៃអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខណៈបច្ចុប្បន្នមណ្ឌលចត្តាឡីស័កចំនួន២ទីតាំង ដែលទី១នៅសាលាខេត្តចាស់និងទី២នៅមណ្ឌលកុមារកំព្រាដោយទីតាំងទាំងពីរនេះអាចដាក់មនុស្សបានជាង១០០គ្រែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ទីតាំងទាំងពីរនេះបានដាក់បងប្អូនពលករខ្មែរមកពីថៃជិតពេញអស់ហើយដោយក្នុង១ថ្ងៃៗមានពលករចូលពី៥ទៅ១០នាក់ដែលទាមទារឲ្យយើងត្រូវពង្រីកបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឺង បានបន្ថែមទៀតថា ចំពោះជនជាតិចិន២នាក់ដែលមានវិជ្ជមានជំងឺកូវីដ១៩ ត្រូវមន្ត្រីសុខាភិបាល បានយកពួកគាត់មកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តរួចរាល់ដោយមានការយាមកាមត្រឹមត្រូវតឹងរ៉ឹងមិនមានការធ្វេសប្រហែសឡើយ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


