ព័ត៌មានអន្ដរជាតិ
វៀតណាម កំណត់ពេលវេលាជ្រើសតាំងប្រធានាធិបតីថ្មី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Voice of Vietnam បានចុះផ្សាយនៅថ្ងៃទី២៧ខែសីហានេះថា សភាជាតិនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងខែតុលាខាងមុខ ដែលជាការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលចុងក្រោយបង្អស់ក្នុងអំឡុងពេលដែលមានភាពចលាចលខុសពីធម្មតាសម្រាប់រដ្ឋកុម្មុយនិស្តវៀតណាម។

តំណែងប្រធានាធិបតីគឺជាតួនាទីដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធដឹកនាំសសរស្តម្ភ៤របស់វៀតណាម ដែលមានដូចជា អគ្គលេខាធិការបក្សកុម្មុយនិស្តដែលជាតំណែងកំពូល នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។
ប្រធានាធិបតីបច្ចុប្បន្ន លោក To Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការ ឬជាប្រធានបក្សកុម្មុយនិស្តដែលកាន់អំណាចនៅក្នុងខែសីហា បន្ទាប់ពីមរណភាពរបស់លោក Nguyen Phu Trong។ លោក Trong ធ្លាប់កាន់តំណែងកំពូល២ក្នុងពេលតែមួយនៅរវាងខែតុលាឆ្នាំ២០១៨ ដល់ខែមេសាឆ្នាំ២០២១ ដែលតំណែងទាំង២នោះគឺជា ប្រធានាធិបតី និងអគ្គលេខាធិការបក្ស។
អស់ជាច្រើនទស្សវត្សមកហើយ ការផ្លាស់ប្តូរនយោបាយនៅក្នុងឯកបក្សវៀតណាមត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយសង្កត់ធ្ងន់លើស្ថិរភាពដ៏ប្រុងប្រយ័ត្ន។ ប៉ុន្តែ យុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំហៅថា «ឡភ្លើង (Blazing Furnace)» បានបោសសម្អាតអ្នកនយោបាយ និងមន្ត្រីជាច្រើននាក់នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលមួយចំនួនរបស់វៀតណាមផងដែរ។ កត្តានេះហើយបានធ្វើឲ្យវៀតណាមធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយដែលមិនធ្លាប់មានពីមុនមក។
ចាប់តាំងពីឆ្នាំ២០២១ ប្រធានាធិបតី២រូបគឺលោក Nguyen Xuan Phuc និងលោក Vo Van Thuong បានលាលែងពីតំណែង ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ខណៈដែលឧបនាយករដ្ឋមន្ត្រី៣រូបក៏ត្រូវបានចាប់ខ្លួនផងដែរ។
នៅថ្ងៃទី២៦ខែសីហា សភាជាតិវៀតណាមបានប្រកាសនូវវត្តមានឧបនាយករដ្ឋមន្ត្រីថ្មីចំនួន៣រូប ចៅក្រម១រូប ប្រធានរដ្ឋអាជ្ញា១រូប និងរដ្ឋមន្ត្រី២រូប៕
ដោយ៖ ឈាង
ចុចអាន៖ ឥស្សរជនបរទេសរូបណាខ្លះ ដែលទៅចូលរួមគោរពវិញ្ញាណក្ខន្ធមេបក្សកុម្មុយនិស្តវៀតណាម?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


