ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ជំរុញសិស្សប្រឡងឌីប្លូមថែទាំសុខភាពឱ្យបានល្អ ដើម្បីឈានឆ្ពោះរកភាពជោគជ័យ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសិស្សដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅថ្ងៃទី ០២ កញ្ញា ដើមសប្ដាហ៍ក្រោយនេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងបរិភោគអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។

លោកស្រីបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ៣១ សីហា នេះដោយបានណែនាំដល់បេក្ខជនប្រឡង ត្រូវស្វែងយល់ឱ្យបានច្បាស់ពីនីតិវិធីប្រឡង និងគោរពគោលការណ៍ប្រឡងឱ្យបានខ្ជាប់ខ្ជួន។
លោកស្រីបានបន្តថា ក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ដោយប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

លោកស្រីបានបន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅថ្ងៃទី ២ ខែកញ្ញា និងប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌល ទាំងរដ្ឋ និងឯកជន។ តួលេខនេះ បើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង២៣ ៥៧៨ នាក់ ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ចំនួន ១៧៨ ១៣៤ នាក់ ស្រី ៩៤ ៨០៥ នាក់ មានចំនួន ១ ៧៤៣ មណ្ឌល ចែកជា ៨០៩០ បន្ទប់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


