ព័ត៌មានជាតិ
អ្នកជំនាញអះអាងថា តម្លៃដំឡូងមីនៅឆ្នាំនេះខ្ពស់ជាងឆ្នាំមុន
ប្រធានសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង លោក នី កាន បានឲ្យដឹងថា តម្លៃដំឡូងមីនៅឆ្នាំនេះមានទីផ្សារល្អ និងមានតម្លៃខ្ពស់ជាងឆ្នាំមុន។
លោកបានបន្តថា ជាក់ស្តែងការនាំចេញដំឡូងមីក្រៀមក្នុងខេត្តបាត់ដំបង មានប្រមាណជាង ៣០ម៉ឺនតោន ដោយក្នុងមួយគីឡូក្រាមទទួលបានជិត ៦បាតស្មើជិត៨០០រៀលខណៈឆ្នាំមុនមានតម្លៃត្រឹមតែ៦៥០ទៅ៦៧០រៀលប៉ុណ្ណោះ។
លោកសង្ឃឹមថា តម្លៃនេះនឹងកើនឡើងថែមទៀត ខណៈដែលបរិមាណដំឡូងមីឆ្នាំនេះ ទទួលបានផលតិចជាងឆ្នាំមុនៗ និងកំពុងស្ថិតនៅចុងដៃនៃការប្រមូលផល ស្របពេលដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗបន្ថែមដូចជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េជាដើម។

ជាមួយគ្នានេះ សម្ព័ន្ធសមាគមដំឡូងមី បានរៀបចំឯកសារដាក់បញ្ចូលទៅក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីជាមួយចិន-កម្ពុជា ដើម្បីនាំចេញទៅកាន់ខេត្តក្វាងទុង និងខេត្តសាន់ស៊ី ក្រោមការសម្របសម្រួលដោយក្រសួងពាណិជ្ជកម្មផងដែរ។
លោក នីកានបានបន្ថែមថា កាលពីចុងឆ្នាំ២០២០ ប្រជាកសិករបានជួបបញ្ហាដោយសារទឹកជំនន់ធ្វើឲ្យផលដំណាំជាពិសេសដំឡូងមី ខូចខាតក្នុងរង្វង់ប្រមាណ ៣០ទៅ៤០ភាគរយ។
កាលពីដើមខែមករា ក្រសួងពាណិជ្ជកម្ម បានដាក់ដំណើរការជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥» ដើម្បីបង្កើនផលិតកម្ម និងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជិត១លាន៥សែនតោន កើនឡើងជាង៥៥% ក្នុងនោះផលិតផលដំឡូងមីមានការបញ្ជាទិញច្រើនជាងគេ គឺដំឡូងមីក្រៀមចំនួនប្រមាណជាង ៨០ម៉ឺនតោន និងដំឡូងមីស្រស់ជាង ១៥ម៉ឺនតោន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


