Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី ព្រមានទម្លាយមុខអតីតឧកញ៉ាវាយប្រពន្ធម្នាក់ ជំពាក់លុយមិនសង

បានផុស

នៅ

ពិធី​ករ​ល្បីឈ្មោះ​លោក សុខ រ៉ាស៊ី ដោយ​អស់​ភាព​អត់ធ្មត់​បាន​ប្រកាស​ព្រមាន​ទម្លាយ​មុខ​អតីត​ឧកញ៉ា​ម្នាក់​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​វាយ​ប្រពន្ធ​ជំពាក់​លុយ​ជាង​មិន​សង​ទុក​ឲ្យ​ខ្លួន​ជា​អ្នក​ចេញ​ជំនួស​ទៅ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ រ៉ាស៊ី ជា​ពិធី​ករ​ដែល​មាន​ប្រជាប្រិយភាព​ទទួល​បាន​ការងារ​ច្រើន​ពី​បណ្តា​កម្មវិធី​តូច-ធំ​មួយ​ចំនួន ព្រោះ​គេ​មើល​ឃើញ​ពី​សមត្ថភាព​ និង​វោហារ​ស័ព្ទ​កំប្លុកកំប្លែង​ធ្វើ​ឲ្យ​អ្នកទស្សនា​សប្បាយ​រីករាយ​គ្រប់​ពេល។ យ៉ាងណាមិញ​អំឡុង​មួយ​រយៈ​ចុងក្រោយ​នេះ លោក រ៉ាស៊ី ហាក់​រាសី​ឆុង​រឿង​គេ​ជំពាក់​លុយ​មិន​សង​ជា​បន្តបន្ទាប់។

ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​ ០៤ ​ខែកញ្ញា​ ឆ្នាំ​ ២០២៤ លោក សុខ រ៉ាស៊ី បាន​បង្ហោះ​ខ្លឹមសារ​ភ្ញាក់ផ្អើល​មួយ​ដោយ​ព្រមាន​អតីត​ឧកញ៉ា​វាយ​ប្រពន្ធ​ម្នាក់​រឿង​ជំពាក់​លុយ​មិន​សង។ លោក សុខ រ៉ាស៊ី បាន​និយាយ​ថា «បន្តិចទៀត ​បង្ហាញមុខ​អតីត​ឧកញ៉ា​វាយ​ប្រពន្ធ​បើក​ក្លិប​មិន​ឲ្យ​លុយ​ជាង ខ្ញុំ​សុខចិត្ត​ចេញ​ជំនួស ជិត ១ ឆ្នាំ ហើយ»។

ទោះបីជា​មាន​ការ​ប្រតិកម្ម ដោយ​ការ​ព្រមាន​ដូច​ការ​លើកឡើង​ខាងលើនេះ​ក៏​ពិតមែន តែ​រហូត​មក​ដល់​ពេល​នេះ​លោក សុខ រ៉ាស៊ី មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​អតីត​ឧកញ៉ា​រូប​នោះ​នៅឡើយ​ទេ ខណៈ​លោក​ប្រាប់​កម្ពុ​ជា​ថ្មី​យ៉ាង​ខ្លី​ថា លោក​ឆ្ងល់​មែនទែន មាន​លុយ​ច្រើន​ប៉ុណ្ណឹង ហេតុអ្វី​ធ្វើ​បែបនេះ?៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម