ព័ត៌មានជាតិ
មន្ត្រីជំនាញជ្រើសយកទីតាំងចំនួន៣រៀបចំពិធីបុណ្យសមុទ្រលើកទី១១ ដើម្បីទាក់ទាញទេសចណ៍កាន់តែច្រើនជាងឆ្នាំមុន
កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមការងាររៀបចំពីធីបុណ្យសមុទ្រ នៃក្រសួងទេសចរណ៍ រួមជាមួយអាជ្ញាធរខេត្តកំពតដឹកនាំដោយលោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានចុះពិនិត្យទីតាំងដើម្បីរៀបចំបុណ្យសមុទ្រ ដែលគ្រោងធ្វើនៅពាក់កណ្ដាលខែធ្នូខាងមុខ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ បានប្រាប់ឲ្យដឹងថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត ដោយបានកំណត់យកថ្ងៃទី១៣, ១៤, ១៥ខែធ្នូ ឆ្នាំ២០២៤។
លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបន្តឱ្យដឹងទៀតថា សម្រាប់មហាព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៤នេះ ក្រសួងនៅមិនទាន់បង្ហើបឲ្យដឹងលម្អិតថាមានកម្មវិធីទាក់ទាញច្រើនប៉ុណ្ណានោះទេ ត្រឹមតែដឹងថា ក្រសួងនឹងធ្វើឲ្យធំ ល្អ ប្លែក និងទាក់ទាញជាងបុណ្យសមុទ្រឆ្នាំមុនៗ ដោយក្រសួងនឹងបង្កើតឲ្យមានសកម្មភាពកម្សាន្តសប្បាយ ការតាំងបង្ហាញទាំងលើអាកាស លើទឹក និងនៅលើគោក ការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍របស់ខេត្ត និងកម្ពុជាទៅកាន់ពិភពលោក ក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ ពិសេសភ្ញៀវអន្តរជាតិឲ្យទស្សនា និងវិនិយោគនៅកម្ពុជា។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យទីតាំងទាំងបី មានទីតាំងឆ្នេរខ្សាច់កម្សាន្តនៅចន្លោះស្ពានឥន្ទធនូ និងស្ពានបេតុងថ្មី, រង្វង់មូលទុរ៉េន និងពហុកីឡដ្ឋាន និងទីតាំងសួនច្បាព្រះបាទអង្គដួង និងរង្វង់មូលរូបត្រីផ្សោតរួចមក គណៈប្រតិភូក្រុមការងាររៀបចំពិធីបុណ្យសមុទ្ររបស់ក្រសួង បានបង្ហាញនូវការសន្និដ្ឋាន ថាទីតាំងទាំង៣នោះ មានអំណោយផលល្អ បរិស្ថានស្អាតទាក់ទាញ ពិសេសនៅក្បែរៗគ្នា ងាយស្រួលក្នុងការធ្វើដំណើរទស្សនាទាំង៣ទីតាំង ជាងនេះទីទៀតការបង្កើតសមិទ្ធផលថ្មីៗរបស់ខេត្ត មានរូបសំណាកសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេជាដើម គឺកាន់តែជួយឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១នេះ មានភាពទាក់ទាញកាន់តែខ្លាំង។

ប្រធានមន្ទីរទេសចរណ៍ក៏បានជំរុញឱ្យម្ចាស់សណ្ឋាគារ រីសត បឹងហ្គាឡូ ផ្ទះសំណាក់ អាជីវករ អ្នកផ្តល់សេវាកម្ម ទេសចរណ៍ទាំងអស់នៅក្នុងខេត្ត ត្រូវខិតខំពង្រឹងគុណភាពសេវាកម្ម ការបដិសណ្ឋាកិច្ច អនាម័យបរិស្ថាន រក្សាភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរចំពោះអតិថិជន រក្សានូវតម្លៃសមរម្យ ដើម្បីឲ្យពិធីបុណ្យសមុទ្រផ្សព្វផ្សាយនូវកិត្យានុភាព សេចក្តីថ្លៃថ្នូរ វប្បធម៌នៃការរស់នៅ សត្តានុពល និងការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ