Connect with us

ព័ត៌មានអន្ដរជាតិ

រវាង ត្រាំ និងហារីស តើលោក ពូទីន គាំទ្រអ្នកណា?

បានផុស

នៅ

ក្នុងវេទិកាសេដ្ឋកិច្ចខាងកើតនៅទីក្រុង Vladivostok ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាសាធារណៈថា ទីក្រុងមូស្គូ គាំទ្រលោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខនេះ។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ RIA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញា, ជាមួយនឹងការសរសើរបេក្ខជនគណបក្សប្រជាធិបតេយ្យរូបនេះ លោក ពូទីន ក៏គោរពការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលជ្រើសរើសលោកស្រីឲ្យឡើងឈរឈ្មោះផងដែរ។

ពីដើមឡើយលោកពូទីន បានបង្ហាញការគាំទ្រដល់លោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ប៉ុន្តែក្រោយពេលប្រធានាធិបតីអាមេរិក សម្រេចដកខ្លួនមិនឈរឈ្មោះសម្រាប់អាណត្តិថ្មី ទើបអ្នកសារព័ត៌មានសួរទៅមេដឹកនាំវិមានក្រឹមឡាំងថាតើ លោកនឹងគាំទ្រនរណាវិញ?

ជាការឆ្លើយតបលោកពូទីន បានបញ្ជាក់ច្បាស់ៗថា លោកបៃដិន បានប្រាប់ទៅអ្នកគាំទ្រឲ្យគាំទ្រលោកស្រីហារីស ក្នុងការបោះឆ្នោតនេះ។ ដូច្នេះទីក្រុងមូស្គូ ក៏នៅតែគាំទ្រគណបក្សប្រជាធិបតេយ្យដដែល។ យ៉ាងណា ចង់ឲ្យនរណាឈ្នះមិនមែនអាស្រ័យលើរុស្ស៊ីទេ តែនោះជាការសម្រេចចិត្តរបស់ប្រជាជនអាមេរិក។

លោកស្រី កាម៉ាឡា ហារីស (រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ លោក ពូទីន ក៏បានរិះគន់អតីតប្រធានាធិបតី និងជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ ផងដែរ ចំពោះការដាក់កំហិតនិងទណ្ឌកម្មប្រឆាំងរុស្ស៊ី ច្រើនខុសពីប្រធានាធិបតីផ្សេងទៀត។

សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ពូទីន កើតឡើងចំពេលរដ្ឋបាលលោក បៃដិន ប្រកាសដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើរុស្ស៊ី ជុំវិញការចោទប្រកាន់ថា ទីក្រុងមូស្គូ ប្រតិដ្ឋព័ត៌មានដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ជួយឲ្យលោក ត្រាំ ឈ្នះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នេះជាមូលហេតុ ម៉ុងហ្គោលី មិនចាប់ខ្លួនលោក ពូទីន តាមដីកា ICC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម