សន្តិសុខសង្គម
រដ្ឋបាលជលផលខេត្តកណ្ដាល បង្ក្រាបការនាំចូលបង្កងខុសច្បាប់ជិត ០១ តោន គ្មានវិញ្ញាបនបត្រច្បាស់លាស់
ចាប់បានរថយន្តមួយគ្រឿង ដឹកបង្កងខុសច្បាប់ ទម្ងន់ជិត ០១ តោន ដែលនាំចូលមកពីក្រៅប្រទេស ពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូលច្បាស់លាស់។

ប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពីយប់រំលងអធ្រាត្រថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមការបញ្ជាក់ពីលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានប្រាប់នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ឲ្យដឹងថា លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកចុះដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងអាវុធហត្ថ ធ្វើការឃាត់រថយន្តមួយគ្រឿង ដែលមានពាក់ស្លាកលេខ ភ្នំពេញ 3G-5776 ដឹកបង្កងខុសច្បាប់ចំនួន ២៦ ធុង ស្មើនឹងទម្ងន់ជិត ០១ តោន។

លោក ហេង សុភារិទ្ធ បន្តថា ចំពោះការឃាត់នេះដែរ មកពីម្ចាស់រថយន្តមិនព្រមសហការគ្នាជាមួយសមត្ថកិច្ច ដោយកន្លងមក មន្ត្រីជំនាញ ក៏ធ្លាប់បានធ្វើការណែនាំច្រើនសាមកហើយ ប៉ុន្តែម្ចាស់បង្កង និងម្ចាស់រថយន្ត នៅតែរឹងទទឹង និងហ៊ានប្រមាថទៅលើមន្ត្រីជាច្រើនលើកទៀតផង។ ចំពោះបង្កងដែលរឹបអូសបានមានទម្ងន់ជិត ០១ តោន នេះ បានងាប់ស្អុយរលួយអស់ គឺត្រូវសម្រេចកប់ចោលតែម្ដង៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន