ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅប៉េរូសម្លាប់មនុស្ស១៥នាក់ ចាប់តាំងពីខែកក្កដា
ភ្លើងឆេះព្រៃនៅក្នុងប្រទេសប៉េរូក្នុងតំបន់អាមេរិកខាងត្បូង បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ចាប់តាំងពីខែកក្កដា ហើយផ្ទៃដីចម្ការដាំដុះជាង៣០០០ហិកតា និងតំបន់ធម្មជាតិអភិរក្សបានឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៨ខែកញ្ញានេះ។

យោងតាមនាយករដ្ឋមន្ត្រី Gustavo Adrianzen បានប្រាប់អ្នកយកព័ត៌មានថា ភ្លើងឆេះព្រៃដែលបានកើតឡើងគឺដោយសារសកម្មភាពរបស់មនុស្ស ហើយតំបន់ចំនួន២២ក្នុងចំណោម២៤ បានរងនូវការឆាបឆេះដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសមានភ្លើងឆេះព្រៃយ៉ាងសកម្ម ខណៈពពក ផ្សែង និងខ្យល់កំពុងរំខានដល់ប្រតិបត្តិការរបស់យន្តហោះពន្លត់ភ្លើងថែមទៀត។
ចាប់តាំងពីខែកក្កដាមក យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ និង៩៨នាក់ផ្សេងទៀតបានរងរបួសដោយសារភ្លើងឆេះ។ ក្នុងចំណោមអ្នកស្លាប់មាន១០នាក់បានស្លាប់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ហើយមនុស្សជាង១៨០០នាក់ បានរងផលប៉ះពាល់ ខណៈវិស័យបសុសត្វក៏ត្រូវបានគេរាយការណ៍ថាបានបាត់បង់សត្វចំនួន ៣៣៤ក្បាលផងដែរ។

សេវាព្រៃឈើ និងសត្វព្រៃជាតិរបស់ប្រទេសប៉េរូ (SERFOR) បានបង្ហាញថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុធ្វើឱ្យមានគ្រោះមហន្តរាយជាច្រើនរួមទាំងការររីករាលដាលនៃភ្លើងឆេះ លក្ខខណ្ឌមួយចំនួនដូចជាខ្យល់បក់ខ្លាំង និងគ្រោះរាំងស្ងួតដែលអូសបន្លាយបានធ្វើឲ្យការឆាបឆេះកាន់តែងាយស្រួល និងរីករាលដាលយ៉ាងឆាប់រហ័ស។ ជាពិសេសភ្លើងឆេះដ៏ស្មុគស្មាញបំផុតមួយចំនួនគឺនៅក្នុងតំបន់ Amazon ដែលមានព្រំប្រទល់ជាប់ប្រទេសអេក្វាទ័រ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


