Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​ថៃ​​នៅភាគខាងជើង​​ជិត​៥០០​នាក់ ស្លាប់​និង​របួស​​ក្នុងគ្រោះទឹកជំនន់រហ័ស​​រយៈពេល​១០ថ្ងៃ​

បានផុស

នៅ

អាជ្ញាធរ​​សុខភិបាល​នៃ​ប្រទេស​ថៃ​បាន​បង្ហាញ​​តួលេខ​ជន​រងគ្រោះ​​​​​​ស្លាប់​និង​របួសមាន​ជិត​៥០០​នាក់​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​​បណ្តាល​មក​ពី​​ឥទ្ធិពល​ព្យុះ​​​ទីហ្វុង​យ៉ាកជី​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​រហ័ស (Flash Flood) ​ ខណៈ​ប្រទេស​នេះ​​កំពុង​​​មមាញឹក​​​​ក្នុងការ​សម្អាត​​​​ទីតាំង​នានា​រួម​ទាំង​ផ្លូវថ្នល់​​ក្រោយ​ទឹកស្រក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទស្តីពីគ្រោះទឹកជំនន់និងការរៀបចំផ្នែកវេជ្ជសាស្ត្រនិងសុខភាពសាធារណៈសម្រាប់ជួយដល់ប្រជាជនក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងការរអិលបាក់ដី កាល​ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Weerawut Imsamran មន្ត្រីជាន់​ខ្ពស់​នៃ​ក្រសួងសុខាភិបាល បាននិយាយថា ស្ថានការណ៍ទឹកជំនន់នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ​នៅ​ឡើយ​នៅក្នុងខេត្តចំនួន៩។ ​

ចាប់ពីថ្ងៃទី៨ដ​ល់​ថ្ងៃ​ទី​១៨ខែកញ្ញា​ឆ្នាំ២០២៤ ​ក្រសួង​សុខាភិបាល​ថៃ​​បានរក​ឃើញ​តួលេខ​​អ្នករងរបួសចំនួន៤៦២នាក់ និងស្លាប់សរុបចំនួន១៩នាក់ ដោយសារការរអិលបាក់ដីនិងលង់ទឹក។

​​ព្យុះ​កំណាច​​តយ៉ាក់​ជី​នេះ​ បាន​ធ្វើ​ឱ្យ​​មនុស្សជាច្រើន​រយ​នាក់​បាត់​បង់ជីវិត​និង​រងរបួស​​ ក្នុង​នោះ ​មាន​ជិត៣០០​នាក់នៅក្នុងប្រទេសវៀតណាម ជិត​​៥០០នាក់នៅក្នុងប្រទេសថៃ ​រាប់​សិបនាក់​នៅ​ប្រទេស​ឡាវ និងយ៉ាងហោចណាស់​២៣៦​នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា​ជា​ទី​ដែល​​មនុស្សរាប់លាននាក់នៅទីនោះត្រូវបានផ្លាស់ទីលំនៅដោយសង្រ្គាម​រវាង​របប​យោធា​​និង​​​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​​។

យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) គ្រោះទឹកជំនន់ដ៏ធំ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានធ្វើឱ្យកុមារជិត៦​លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍​នៃ​​ប្រទេស​​ខាងលើ​ជួបការលំបាកក្នុងទទួល​បាន​ទឹកស្អាត អាហារ និងទីជម្រក។

ក្រៅ​ពី​ផល​ប៉ះពាល់​លើ​កុមារ​ ព្យុះ​នេះ​​​បាន​បង្ក​​ផលប៉ះពាល់​​បណ្តាល​ឱ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវថ្នល់ ផ្លូវដែក ​អាកាសយានដ្ឋាន ស្អាន ជាពិសេស​​គឺ​អាជីវកម្ម​​​​គ្រប់​ប្រភេទ និង​ការ​ខូច​ខាត​​​ដំណាំ​កសិកម្ម​គ្រប់ប្រភេទ​​​ក្នុង​អំឡុង​ពេល​ប្រហែល​២សប្តាហ៍​កន្លងមកនេះ​។

សម្រាប់​ប្រទេស​ថៃ លោកវេជ្ជបណ្ឌិត Weerawut បាន​និយាយថា បច្ចុប្បន្នស្ថានការណ៍គ្រោះទឹកជំនន់និងបាក់ដីគឺជារបៀបវារៈសំខាន់ដែលគ្រប់អង្គភាពស្ថាប័នរដ្ឋាភិបាលត្រូវរួម សហការគ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលក្នុងនោះមានមជ្ឈមណ្ឌលប្រតិបត្តិការជួយជនរងគ្រោះដោយទឹក ជំនន់ ខ្យល់ព្យុះ និងការរអិលបាក់ដីជាសេនាធិការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម