Connect with us

សេដ្ឋកិច្ច

ការសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ នឹងចូលរួមផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ​ជាច្រើនឱ្យមកដាក់ទុននៅកម្ពុជា

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន​ប្រសាសន៍ថា ការបន្ថែមទុន​វិនិយោគ​របស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) លើគម្រោង​សាងសង់រោងចក្រទី២ថ្មី ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់នឹង​ជួយ​បង្កើតការងារប្រមាណ ៨ ពាន់នាក់ និងការនាំចេញផលិតផលទៅបរទេស​ក៏រួមចំណែក​ក្នុងការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍នៅក្នុងពិធី បើកការដ្ឋានសាងសង់​រោង​ចក្រថ្មីនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ថា៖ «មហ៊ុនមីនេបៀ (ខេមបូឌា) ជាក្រុមហ៊ុន​ឈាន​មុខផ្នែកអេឡិកត្រូនិកនៅកម្ពុជា ហើយអាចជួយទាក់ទាញ​ក្រុមហ៊ុនផ្សេងៗទៀត មកដាក់​ទុន​នៅកម្ពុជាយើង និងបានបណ្ដុះបណ្ដាលកម្មករ កម្មការិនីកម្ពុជា»។

រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) បាន​បើកការដ្ឋានសាងសង់រោងចក្រថ្មីទី២ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ដែលជារោងចក្រដំបូងគេរបស់ក្រុមហ៊ុន​ដែលមានទីតាំង​ស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

default

ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រ​មួយដែលអាចអនុញ្ញាតឱ្យក្រុម​ហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួមចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយហេតុផលនៃភាពសម្បូរ​បែបនៃធនធាន​ថាមពលកកើតឡើងវិញរបស់ខេត្តនេះ។

ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិលេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាមរយៈខេត្តប៉ោយប៉ែត ឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។

លោក ស៊ុន ចាន់ថុលបានបន្ថែមថា ការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុនដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាពទៅ​នឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

default

សម្រាប់រយៈពេល ១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ​ទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣៩១​គម្រោង ក្នុងទុនវិនិយោគ​សរុបប្រមាណ ៧,៥ពាន់លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៣៤១​ពាន់កន្លែង បើធៀបនឹងរយៈពេល ១២ខែចុងក្រោយ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគមានការកើនឡើង ១៦៨គម្រោង ស្មើនឹងប្រមាណ ៧៥% ក្នុងទុនវិនិយោគ​កើនឡើងជាង ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម