ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចថ្មី ប្ដេជ្ញាពង្រឹងភាពស្អាតស្អំ ទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន
តាមរយៈសារលិខិតលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចថ្មី ប្ដេជ្ញាចិត្តចាប់ដៃជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងភាពស្អាតស្អំ ទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។ លោក សុខ សូកេន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញការប្ដេជ្ញាដូច្នេះនៅក្នុងសារលិខិតដែលផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី២៣ ខែកញ្ញា បន្ទាប់ពីត្រូវបានប្រមុខរដ្ឋស្ដីទី តែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។

នៅក្នុងសារលិខិត លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច សរសេរអំពីការប្ដេជ្ញាចិត្តដូច្នេះ៖«ខ្ញុំបាទសូមធ្វើការប្តាជ្ញាចិត្តខ្ពស់ក្នុងការខិតខំចូលរួមចំណែកអនុវត្តការងារ ក្នុងវិស័យអធិការកិច្ចជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ វិស័យសាធារណៈ និងឯកជនមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ការងារនិងភាពរីកចម្រើនបន្តទៀតរបស់ក្រសួងអធិការកិច្ច សំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងឯកជន និងទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន»។
លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច ប្ដេជ្ញាពង្រឹងភាពស្អាតស្អំ ទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនដូច្នេះ គឺក្នុងគោលដៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយភាពធន់ ចីរភាព និងបរិយាបន្ន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សុខ សូកេន ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្តនិងឱកាសដល់រូបលោក ឱ្យបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


