ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរីសារភាពកំហុសនៅមុខតុលាការកំពូល
អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី លោក S. Iswaran បានសារភាពកំហុស (Plead guilty) នៅមុខតុលាការកំពូលនៅព្រឹកថ្ងៃទី២៤ខែកញ្ញានេះ ចំពោះការទទួលយកវត្ថុមានតម្លៃចំនួនបួនករណី និងករណីរារាំងដំណើរការនៃប្រព័ន្ធយុត្តិធម៌។ បទចោទចំនួន៣៥ត្រូវបានអាននៅចំពោះមុខលោក S. Iswaran មុនការទទួលសារភាពកំហុសចំពោះបទចោទចំនួន៥។

បទចោទ៣០នឹងត្រូវបានយកមកពិចារណាដំណើរការក្តី។ នៅក្នុងដំណើរការរឿងក្តីពុករលួយដ៏ល្បីល្បាញនិងកម្ររបស់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅអាស៊ីអាគ្នេយ៍។
យោងការចេញផ្សាយភ្លាមៗពីដំណើរការសវនាការនោះ សារព័ត៌មាន The Straits Times បានឱ្យដឹងថា រាល់បទចោទពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយមិនមានទៀតឡើយ។ ខណៈពេលនេះដំណើរការសវនាការរឿងក្តីនេះកំពុងបន្តនៅតុលាការ អយ្យការអមតុលាការនឹងបន្តនីតិវិធី៤ករណីនៃការទទួលបានវត្ថុមានតម្លៃ ក្នុងនាមមន្ត្រីរាជការ តាមមាត្រា១៦៥ នៃក្រមព្រហ្មទណ្ឌ និងមួយករណីនៃការរារាំងដល់ដំណើរនៃយុត្តិធម៌តាមមាត្រា ២០៤A(ក) នៃក្រមព្រហ្មទណ្ឌ។
មេធាវីរបស់ Iswaran លោក Davinder Singh មានប្រសាសន៍ថា៖៖«កូនក្តីរបស់ខ្ញុំនឹងចាត់វិធានការជាក់លាក់មួយ ដោយមើលឃើញថា ព្រះរាជអាជ្ញាលែងបន្តដំណើរការរឿងក្តីជាមួយបទចោទប្រកាន់ក្រោមច្បាប់ការពារអំពើពុករលួយទៀតហើយ»។ នេះមានន័យថា គាត់ត្រូវបានគេរំពឹងថានឹងសារភាពទោសកំហុស។
កាលដើមឆ្នំា២០២៤ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី លោក S. Iswaran ដែលតុលាការកាត់ទោសពីបទពុករលួយ បានបង្ហាញពីភាពគ្មានទោសពៃរ៍របស់លោក ដោយប្រគល់ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភរបស់សភាដល់សមាជិកសភាវិញ ដែលលោកបានទទួលពីការចាប់ផ្តើមការស៊ើបអង្កេតក្នុងខែកក្កដាឆ្នាំ២០២៣។
នៅក្នុងលិខិតលាលែងពីតំណែងរបស់ S. Iswaran ទៅកាន់នាយករដ្ឋមន្ត្រី Lee ចុះថ្ងៃទី១៦ ខែមករា ២០២៤ លោក Iswaran បាននិយាយថា ការិយាល័យស៊ើបអង្កេតការអនុវត្តអំពើពុករលួយបានចោទប្រកាន់គាត់ពីបទល្មើសផ្សេង។ លោកបានបញ្ជាក់ជាថ្មីម្តងទៀតអំពីការច្រានចោលការចោទប្រកាន់មកលើរូបលោក ហើយបាននិយាយថា វាពិតជាត្រឹមត្រូវសម្រាប់លោកក្នុងការលាលែងពីមុខតំណែងផ្សេងៗរបស់លោក។
នៅក្នុងលិខិតដាច់ដោយឡែកមួយចុះថ្ងៃទី១៧ ខែមករា២០២៤ លោក Iswaran បានប្រាប់នាយករដ្ឋមន្ត្រី កាលនោះ គឺ លោក Lee Hsien Loong អំពីផែនការរបស់គាត់ក្នុងការប្រគល់ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភសមាជិកសភាឡើងវិញ។ Iswaran បានឈប់សម្រាកតាំងពីថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២៣៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


