កីឡា
U20 កម្ពុជា ត្រូវការឈ្នះ បារ៉ែន ល្ងាចនេះដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គបន្ត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំ (U20) នឹងប្រកួតជាមួយ ក្រុមជម្រើសជាតិ បារ៉ែន វគ្គជម្រុះក្នុងពូល B ពានរង្វាន់ AFC U20 Asian Cup China PR 2025 វេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែកញ្ញា នៅឆាយនីសតៃប៊ិ។
នេះជាការប្រកួតលើកទី៣របស់ក្រុមយុវជនកម្ពុជា បន្ទាប់ពី២ប្រកួតកន្លងទៅដោយបានឈ្នះ ៤-១ លើក្រុមយុវជន នេប៉ាល់ កាលពីទី២១ ខែកញ្ញា និងចាញ់ អ៊ូបេគីស្ថាន ដោយ ០-៧ កាលពីថ្ងៃទី២៣ ខែកញ្ញា ប៉ុន្តែនេះជាការប្រកួតលើកទី២របស់ បារ៉ែន។

គិតតារាងពិន្ទុបណ្តោះអាសន្ននៅក្នុងពូល B កម្ពុជាមាន៣ពិន្ទុ កំពុងឈរលេខ២ ហើយបារ៉ែន មាន៣ពិន្ទុ ស្ថិតនៅលេខ៣ ប៉ុន្តែ បារ៉ែន ទើបប្រកួតលើកទី២ថ្ងៃនេះ។ អ៊ូបេគីស្ថាន ស្ថិតនៅលេខ១ ហើយឆាយនីសតៃប៊ិ បាតតារាង និងនេប៉ាល់លេខ៤។
លើកទី២ហើយដែលលោក Koji Gyotoku បុរសសញ្ជាតិជប៉ុនបានដឹកនាំក្រុមយុវជនកម្ពុជាក្នុងវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup បន្ទាប់ពីដឹកនាំលើកទី១ កាលពីឆ្នាំ២០២០។ លោកបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងដោយបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងទៅជុំផ្តាច់ព្រ័ត្រ។ ឆ្លងកាត់៤ប្រកួត ក្រុម U20 កម្ពុជា បានយកឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និងចាញ់ ម៉ាឡេស៊ី ៤-៥ ដើម្បីក្លាយជាក្រុមលេខ២ល្អបំផុតក្នុងពូលបានឡើងទៅជុំផ្តាច់ព្រ័ត្រ។

ការប្រកួតជម្រុះក្នុងពូល ពានរង្វាន់ AFC U20 Asian Cup នេះ គឺមាន១០ពូល ដែលក្រុមលេខ១ក្នុងពូលចំនួន១០ និងក្រុមលេខ២ល្អបំផុតក្នុងពូលចំនួន៥ សរុប ១៥ក្រុមឡើងទៅជុំចុងក្រោយ បូករួមទាំងម្ចាស់ផ្ទះចិនត្រូវជា១៦ក្រុម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


