កីឡា
ជិតមានដំណឹង កម្ពុជា កំពុងទាក់ទងជម្រើសជាតិផ្សេងដើម្បីប្រកួតមិត្តភាពអន្តរជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំពុងព្យាយាមទាក់ទងជាមួយក្រុមបាល់ទាត់ជម្រើសជាតិផ្សេងដើម្បីប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Days នាខែមីនាខាងមុខ។

អ្នកគាំទ្រពិតជាទន្ទឹងរង់ចាំដំណឹងនៃការប្រកួតមិត្តភាពអន្តរជាតិសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីគ្មានការប្រកួតអន្តរជាតិអស់រយៈពេលជាច្រើនខែមកហើយ។ ក្រុមជម្រើសជាតិកម្ពុជាត្រូវការប្រកួតមិត្តភាពអន្តរជាតិដើម្បីកម្តៅសាច់ដុំមុនពេលព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ាន ASEAN Championship ចូលមកដល់។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ថា ៖«យើងកំពុងទាក់ទងរកដៃគូប្រកួតមិត្តភាពអន្តរជាតិហើយ។ ដើមឡើយ យើងបានទាក់ទងចង់ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ បង់ក្លាដែស ប៉ុន្តែដោយសារគេជាប់មានកម្មវិធីប្រកួត ដូច្នេះយើងកំពុងទាក់ទងប្រទេសផ្សេងទៀត។ នៅពេលទទួលបានដំណឹងច្បាស់នឹងប្រកាសជូនសាធារណជនឲ្យបានដឹង»។

កាលពីឆ្នាំ ២០២៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគ្មានពានរង្វាន់អន្តរជាតិសម្រាប់ការប្រកួតឡើយ បន្ទាប់ពីធ្លាក់ចេញអស់ពីការប្រកួតពានរង្វាន់ទាំងកម្រិតតំបន់ និងពិភពលោក ដូច្នេះមានតែការប្រកួតមិត្តភាពអន្តរជាតិចំនួន ៤ លើកគឺ ចាញ់ វៀតណាម ១-២, ចាញ់ អារូបា ១-២, ចាញ់ តាជីហ្ស៊ីស្ថាន ១-២ និងស្មើ ហុងកុង ១-១។

មុនព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ានឈានចូលមកដល់នាពាក់កណ្តាលឆ្នាំនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទំនងជាមានការប្រកួតមិត្តភាពអន្តរជាតិ ហោចណាស់ពីរបីលើក។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្តល់ទំនុកចិត្តដល់លោកគ្រូសញ្ជាតិជប៉ុន Koji Gyotoku ដឹកនាំបន្តទៀតសម្រាប់ឆ្នាំ ២០២៦។
សូមបញ្ជាក់ថា ថ្ងៃ FIFA Days សម្រាប់ ៦ ខែដំបូង នៃឆ្នាំ ២០២៦ គឺលើកទី១ ចាប់ពីថ្ងៃទី២៣ ដល់ទី៣១ ខែមីនា និងលើកទី២ ពីថ្ងៃទី១ ដល់ទី៩ ខែមិថុនា ដែលជាទូទៅមាន ២ ប្រកួតសម្រាប់ក្រុមជម្រើសជាតិនីមួយៗ៕

អត្ថបទ៖ វិរបុត្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


