កីឡា
Breaking News៖ ក្រុមជម្រើសជាតិកម្ពុជា គ្មានការប្រកួតមិត្តភាពក្នុងខែមីនា ខាងមុខនេះទេ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្មានការប្រកួតមិត្តភាពអន្តរជាតិ នាខែមីនា ខាងមុខនេះ ដែលជាថ្ងៃ FIFA Day ឡើយ។

លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនាខែ មីនា ខាងមុខនេះ ដែលជាថ្ងៃ FIFA Day គឺ អត់មានទេ។ ទី១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទំនាក់ទំនងជាមួយភ្នាក់ងារឲ្យជួយរកដៃគូប្រកួតដែរ ប៉ុន្តែរហូតដល់ពេលនេះគ្មានការឆ្លើយតប។

លោកមានប្រសាសន៍ថា ៖«ទី២ លោកគ្រូបង្វឹកបានសម្រេចមិនឲ្យមានការប្រកួត ដោយសារមើលទៅកម្មវិធីប្រកួតរបស់ក្លិបក្នុងលីគមមាញឹកខ្លាំងគឺ ប្រកួតក្នុងលីគផង ប្រកួតពានសម្តេចផង និងប្រកួតពានអាស៊ីផង ដូច្នេះហើយខែមីនាខាងមុខកៀកខ្លាំង។ អីចឹងគាត់អត់ឲ្យមានការប្រកួតទេ ហើយលោក ឈូក ពិសិដ្ឋ ទើបតែប្រាប់ខ្ញុំមុននេះបន្តិចគឺ គ្មានការប្រកួតទេ ហើយទាល់តែដល់ខែមិថុនាទើបមាន»។

សូមបញ្ជាក់ថា ថ្ងៃ FIFA Day មានរយៈពេលត្រឹមតែ ៨ ថ្ងៃប៉ុណ្ណោះពោលគឺចាប់ពីថ្ងៃទី ២៣ ដល់ ទី៣១ ខែមីនា ឆ្នាំ ២០២៦ សម្រាប់រៀបចំការប្រកួតអន្តរជាតិ ក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិ ឬពានរង្វាន់ផ្លូវការជាដើម។

ជាក់ស្តែងអំពីលីគបាល់ទាត់កំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់ AFC Challenge League ពិតជាមានការមមាញឹកខ្លាំងមែនសម្រាប់ក្លិបបាល់ទាត់កម្ពុជា ជាពិសេសក្លិប ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ដែលមានកីឡាករច្រើនជាប់ជម្រើសជាតិកម្ពុជា៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


