ជីវិតកម្សាន្ដ
ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ
កូនស្រីច្បងរបស់តារាសម្ដែងរាងល្អិតនាង Gubgib Sumonthip និងតារាប្រុសថៃកាត់តៃវ៉ាន់លោក Bie Thasapak ដែលមានឈ្មោះថា បាវប៉ាវ នាពេលនេះនាងតូចមានអាយុ ៨ ឆ្នាំហើយ ព្រមទាំងចាប់ផ្តើមដើរតាមគន្លងឪពុកមិនថាចម្រៀងឬការសម្ដែងរឿងភាគចិនបុរាណនោះទេ។

កូនស្រីច្បងរបស់គូស្នេហ៍តារាសម្ដែងទាំងពីររូបនេះ បានទៅប្រគំតន្ត្រី និងរាំជាមួយឪពុក Bie ដោយទទួលបានការទះដៃសាទរយ៉ាងខ្លាំង។ ដោយសារតែជំនាញរាំដ៏ប៉ិនប្រសប់ និងទំនុកចិត្តរបស់នាងបើទោះជាត្រឹមតែអាយុទើបតែ៨ឆ្នាំក៏ដោយ។
តារាសម្ដែង Gubgib ដែលជាម្ដាយបានបង្ហោះរូបភាពរបស់កូនស្រីប៉ុន្មានសន្លឹកអមដោយក្បាច់រាំនិងទឹកមុខមាំទាំ រួមជាមួយនឹងការសរសេរចំណងជើងថា «សូមស្វាគមន៍មកកាន់យុគសម័យថ្មី! កូនស្រីម្ដាយចាប់ផ្ដើមដើរតាមគន្លងឪពុក មិនថាការរាំ ច្រៀង និងសម្ដែងនោះទេ នាងចាប់ផ្តើមធំពេញវ័យហើយ! ម្ដាយមានមោទនភាពចំពោះកូន បើកូនពិតជាចូលចិត្តមែន កូនខំបន្តទៀត ក្មេងជំនាន់ក្រោយពីតជាពូកែៗណាស់»។
យ៉ាងណាក៏ដោយ បន្ទាប់ពីតារាស្រីនិយមដើរតួឆ្នាសឆ្នើមឬបែបកំប្លែង Gubgib បានបង្ហោះនូវរូបភាពរបស់កូនស្រីច្បង ទស្សនិកជនជាច្រើនបានតម្រង់មកថា ប៉ាវប៉ាវនឹងដើរតាមគន្លងឪពុកជាក់ជាមិនខានឡើយ ជាពិសេសមិនថារូបសម្រស់និងសមត្ថភាពរបស់នាងតូចទេ គឺរហ័សរហួននិងមានដុងកាត់តាមឪពុកម្ដាយច្បាស់ណាស់។
គួរបញ្ចាក់ដែរថា តារាស្រី Gubgib បានសម្រេចរៀបការជាមួយតារាប្រុសលោក Bie Thasapak កាលពីឆ្នាំ២០១៦ ដោយទទួលបានចំណងដៃកូនស្រី២នាក់ កូនច្បងឈ្មោះថាប៉ាវប៉ាវ និងកូនពៅឈ្មោះប៉ាវប៉ី។ គូស្នេហ៍នេះ ក៏ធ្លាប់ធ្វើឲ្យគេច្រណែននឹងជីវិតគូផងដែរ ក្នុងពេលដែលស្វាមីតែងតែយកចិត្តទុកដាក់មើលថែគ្រួសារយ៉ាងមានសុភមង្គលបំផុត៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Gubgib កាលមិនទាន់កែសម្ផស្ស ប្លែកខុសគ្នាឆ្ងាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


