ជីវិតកម្សាន្ដ
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
ដូចដែលដឹងស្រាប់ហើយថា កម្មវិធី Gumball 3000 បានបញ្ចប់ទៅដោយរលូន ក្រោមការដឹកនាំរបស់ លោក ឧកញ៉ា លាង ពៅ ក្រោមការគាំទ្រ ពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរ ក្រុមការងារ និងស្ថាប័នពាក់ព័ន្ធនានា ជាពិសេសពីសំណាក់អ្នកគាំទ្រទាំងអស់ ក្រុមហ៊ុន ជីប ម៉ុង។

យ៉ាងណាមិញ លោក ឧកញ៉ា បានលើកចំនុចដែលធ្វើឲ្យមានចន្លោះខ្វះខាតនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ដែលវត្តមានរបស់ Ishowspeed ដែលមហាជនទន្ទឹងរងចាំ។ លោក ឧកញ៉ា បានបង្ហាញការខកចិត្តទៅលើ Speed និងបានលើកឡើងពីប្រសាសន៍របស់ Peter ថា តារាប្រុសរូបនេះ គ្មានទំនួលខុសត្រូវនៅក្នុងកម្មវិធី Gumball 3000 នេះឡើយ។

នៅក្នុងនោះ មានចំនុចមួយចំនួនដូចខាងក្រោមនេះ
1. Speed ទាមទាថា មុនមកចូលរួម Gumball 3000 នៅកម្ពុជាត្រូវតែមានឡាន lamborghini sto អោយគាត់ជិះបានគាត់យល់ព្រម។
2. មិនធ្វើតាមការៀបចំកម្មវិធី ដែលបានរៀបចំសម្រាប់គាត់ ដូចជា នៅលើឆាកនៅ វត្តបទុមថ្ងៃទី ១៥ ចំណែកថ្ងៃ ១៦ Ishow Speed ត្រូវបង្ហាញខ្លួននៅ gala dinner តែ Speed គេចមិនព្រមចូលរួម នឹងថ្ងៃ ១៧ ដែលមានកម្មវិធីជួបជុំបំបែកកំណត់ត្រានៅមុខប្រាសាទអង្គវត្តក៏គ្មានវត្តមានរបស់ Speed ដែលស្ថិតក្រោមហេតុផលដដែល។
3. Speed ត្រូវចូលរួមជាមួយ Gumball ដោយជិះឡាន lamborghini sto ចេញពីភ្នំពេញទៅសៀមរាបតែ Speed បែជាមិនបានជិះទៅនិងទុកឡានខ្លួននៅភ្នំពេញរួចរួមដំណើរជាមួយក្រុមការងារដោយឡានផ្សេងទៀត (ពួននៅក្នុងឡានមិនព្រមចេញ)៕
ប្រភព៖ Z Sport



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


