ព័ត៌មានជាតិ
ស.ស.យ.ក. រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» នៅវត្តគល់ទទឹង
ស.ស.យ.ក. រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ២៨ ដល់ទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវនឹងវេណបិណ្ឌទី១១ និងទី១២ នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ណច្បារអំពៅ រាជធានីភ្នំពេញ។

កម្មពិធីនេះផងដែរ រៀបចំឡើងដើម្បីចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្នុងនោះរួមមាន អ៊ំៗដែលជាចាស់ទំជាអ្នកបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយដែលបានចូលរួមក្នុងកម្មវិធីនេះ។
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាលើកទឹកចិត្តឲ្យកូនខ្មែរគ្រប់រូបចូលរួមកម្មវិធីវេចនំ ជុំញាតិនេះឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយ ស្វែងយល់ និងឲ្យតម្លៃមកលើនំខ្មែរ។

បុព្វបុរសខ្មែរបានខិតខំបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ហេតុនេះកូនខ្មែរគ្រប់រូបគប្បីចូលរួមអភិរក្ស និងថែរក្សាទំនៀមទម្លាប់ដែលខ្មែរយើងមានតាំងពីយូរលង់ណាស់មកហើយនេះ ឲ្យបានយូរអង្វែងតរៀងទៅ។
សូមអញ្ជើញលោកយាយលោកតា ពុកម៉ែ អ៊ុមាមីង បងប្អូន អញ្ជើញចូលរួមទាំងអស់កុំបីខាន។ យើងរួមគ្នាថែរក្សាទំនៀមទម្លាប់ប្រពៃណីដូនតាយើង!









-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ