ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឡើងតិចតួចកាលពីថ្ងៃសុក្រ ប៉ុន្តែធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍
តម្លៃប្រេងឆៅសកលបានកើនឡើងតិចតួចកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ប៉ុន្តែនៅតែធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍ ចំពេលដែលវិនិយោគិនរំពឹងទុកពីកំណើនផ្គត់ផ្អង់ប្រេង ដែលប្រទាញប្រទង់គ្នានឹងគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ចិន ដែលជាប្រទេសនាំចូលប្រេងធំបំផុតរបស់សកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៨ សេន ឬ ០,៥៨ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧១,៨៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ៥១ សេន ឬ ០,៧៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៨,១៨ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះប្រហែល ៣ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានធ្លាក់ចុះប្រហែល ៥ ភាគរយ។

អ្នកជំនាញបានទាញភ្ជាប់នឹងការឡើងតម្លៃនៅថ្ងៃសុក្រ ទៅនឹងវិធានការសេដ្ឋកិច្ចរបស់ចិន ដែលជួញបង្កើនតម្រូវការប្រេងក្នុងប្រទេសនេះ។ កាលពីថ្ងៃសុក្រ ធនាគារកណ្តាលរបស់ប្រទេសចិនបានបន្ទាបអត្រាការប្រាក់ និងបញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងប្រព័ន្ធធនាគារ ក្នុងគោលបំណងទាញកំណើនសេដ្ឋកិច្ចត្រឡប់ទៅគោលដៅប្រហែល ៥ ភាគរយ នៅឆ្នាំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្លៃស្ថិតនៅក្នុងកម្រិតតិចតួច ដោយសារតែការរំពឹងផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងការបង្កើនការផ្គត់ផ្គង់ប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតមួយ គួបផ្សំនឹងសេចក្ដីរាយការណ៍ដែលថា ការផ្គត់ផ្គង់ប្រេងរបស់លីប៊ីនឹងត្រឡប់ទៅដំណើរការវិញក្រោយមានការរំខានដោយជម្លោះនយោបាយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា