ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើងពេលបើកការជួញដូរ ដោយសុទិដ្ឋិនិយមលើគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចអាមេរិក
តម្លៃប្រេងបានកើនឡើងតិចតួចសម្រាប់ការជួញដូរនៅថ្ងៃចន្ទនេះ ជុំវិញសុទិដ្ឋិនិយមស្ដីពីគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៦ សេន ឬ ០,៤ ភាគរយ ដល់ ៧៣,២០ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៣១ សេន ឬ ០,៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៩,៧៧ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២បានធ្លាក់ចុះជាង ២ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ពេលបញ្ចប់ការជួញដូរនៅថ្ងៃសុក្រសប្តាហ៍មុន ដោយសារក្តីបារម្ភអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេង បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានបង្ហាញពីការប្រុងប្រយ័ត្នចំពោះការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅឆ្នាំក្រោយ។

យ៉ាងណាមិញ សុទិដ្ឋិយមដែលជំរុញតម្លៃប្រេង បានកើតឡើងជុំវិញទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកដែលចេញផ្សាយកាលពីថ្ងៃសុក្រ ស្ដីពីសន្ទស្សន៍មួយនៃអតិផរណា។ នៅក្នុងខែវិច្ឆិកា សន្ទស្សន៍ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ដែលដកចេញនូវថ្លៃម្ហូបអាហារ និងថាមពល ហើយរងការតាមដានយ៉ាងជិតស្និទ្ធដោយធនាគារកណ្ដាលអាមេរិក បានកើនឡើងត្រឹម ០,១ ភាគរយ ប៉ុណ្ណោះ ខណៈវាកើនប្រមាណ ០,៣ ភាគរយ នៅខែតុលា។ ប្រសិនបើអតិផរណាថយចុះ នោះនឹងបើកផ្លូវឱ្យធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ដែលនេះជាធម្មតាតែងជំរុញសកម្មភាពសេដ្ឋកិច្ច និងតម្រូវការប្រេង។
លើសពីនេះ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានជំរុញឱ្យសហភាពអឺរ៉ុបបង្កើនការនាំចូលប្រេងពីអាមេរិក បើមិនដូច្នោះទេ នឹងរងនូវពន្ធនាំចូលអាមេរិក។ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយលោក ត្រាំ ពីរបៀបពង្រឹងទំនាក់ទំនង ទាំងក្នុងវិស័យថាមពល៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


