ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើងពេលបញ្ចប់ការជួញដូរ ជាមួយអត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពីខែវិច្ឆិកា
តម្លៃប្រេងបានកើនឡើងជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ (១៣ ធ្នូ) ជាមួយនឹងអត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុត ក្នុងរយៈពេល៣សប្ដាហ៍ ដែលជំរុញដោយការរំពឹងទុកថានឹងមានការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងអ៊ីរ៉ង់ ដោយនឹងរឹតបន្តឹងការផ្គត់ផ្គង់ ខណៈការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក អាចជំរុញតម្រូវការប្រេងឥន្ធនៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,០៨ ដុល្លារ ឬ ១,៥ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៤,៤៩ ដុល្លារ/បារ៉ែល។ ចំណែកឯប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,២៧ ដុល្លារ ឬ ១,៨ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧១,២៩ ដុល្លារ/បារ៉ែល។
វាគឺជាតម្លៃបិទការជួញដូរខ្ពស់បំផុតសម្រាប់ប្រេងម៉ាក Brent ចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា ដែលធ្វើឱ្យអត្រាកំណើនប្រចាំសប្ដាហ៍មានប្រមាណ ៥ ភាគរយ។ តម្លៃប្រេងម៉ាក WTI វិញ បានកើនឡើង ៦ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ខណៈតម្លៃបិទកាលពីថ្ងៃសុក្រ គឺជាចំនួនខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៧ វិច្ឆិកា។

អ្នកជំនាញបានលើកឡើងថា កំណើនតម្លៃនេះត្រូវបានជំរុញដោយ ការរំពឹងទុកដែលថាលោកខាងលិចនឹងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ថែមប្រឆាំងនឹងរុស្ស៊ី និងអ៊ីរ៉ង់ គោលនយោបាយជំរុញសេដ្ឋកិច្ចនៅចិន ដែលជាអ្នកនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ជម្លោះនៅមជ្ឈិមបូព៌ា និងការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ ការកាត់បន្ថយអត្រាការប្រាក់អាចជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនតម្រូវការប្រេង។
ជាមួយគ្នានោះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្កើនការព្យាកររបស់ខ្លួន លើកំណើនតម្រូវការប្រេងពិភពលោកឆ្នាំ ២០២៥ ដល់ ១,១ លានបារ៉ែល/ថ្ងៃ ពីត្រឹម ៩៩០ ០០០ លានបារ៉ែល/ថ្ងៃ ក្នុងការព្យាករកាលពីខែមុន ជុំវិញសុទិដ្ឋិនិយមអំពីគោលនយោបាយជំរុញសេដ្ឋកិច្ចនៅចិន ខណៈអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសពីការបន្តកាត់បន្ថយផលិតកម្មប្រេង៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


