ព័ត៌មានអន្ដរជាតិ
តួលេខមនុស្សស្លាប់ដោយសារព្យុះកំណាច Helene នៅអាមេរិក កើនដល់ជិត ១០០នាក់
ឥទ្ធិពលព្យុះសង្ឃរា Helene បានបង្កទុក្ខវេទនាខ្លាំងនៅសហរដ្ឋអាមេរិក ដោយគិតត្រឹមព្រឹកថ្ងៃចន្ទទី៣០ខែកញ្ញាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់បានកើនឡើងដល់៩៣នាក់ហើយ ក្នុងរដ្ឋចំនួន៦។

ក្នុងចំណោមអ្នកស្លាប់, មាន៣៦នាក់ត្រូវបានរាយការណ៍នៅរដ្ឋ North Carolina ខណៈនៅ South Carolina មាន២៥នាក់, Georgia ១៧នាក់, Florida ១១នាក់, Virginia ២នាក់ និង Tennessee ២នាក់។
ក្រៅពីមនុស្សស្លាប់ ក៏មានសេចក្តីរាយការណ៍អំពីករណីដាច់ចរន្តអគ្គិសនីចំពោះពលរដ្ឋរាប់លាននាក់និងខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធរាប់រយផងដែរ។

ស្របពេលជាមួយគ្នានោះ តាមសេចក្តីរាយការណ៍របស់ CNN, រដ្ឋ North Carolina កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈអភិបាល Roy Cooper និយាយថា ក្រុមជួយសង្គ្រោះ ត្រូវដឹកគ្រឿងផ្គត់ផ្គង់តាមឧទ្ធម្ភាគចក្រ ទៅកាន់តំបន់មួយចំនួន ដោយសារតែផ្លូវត្រូវទឹកជំនន់កាត់ផ្តាច់។
មិនត្រឹមប៉ុណ្ណឹង ភាគខាងលិចរដ្ឋនេះ ក៏ព្រមានអំពីគ្រោះទឹកជំនន់រហ័សផងដែរ ដោយសារហានិភ័យនៃការបាក់ទំនប់ទឹក។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានប្រកាសថា លោកប្រធានាធិបតី ចូ បៃដិន បានអនុម័តជំនួយសហព័ន្ធសម្រាប់រដ្ឋមួយចំនួនរួចហើយ ថែមទាំងគ្រោងចុះទៅពិនិត្យតំបន់ដែលរងគ្រោះខ្លាំងបំផុតទៀតផង។
សូមបញ្ជាក់ជាថ្មី ព្យុះសង្ឃរាកំណាច Helene បានចាប់ផ្តើមវាយប្រហារដីគោករដ្ឋ Florida ក្នុងនាមជាព្យុះប្រភេទទី៤ កាលពីល្ងាចថ្ងៃទី២៦ខែកញ្ញា ជាមួយកម្លាំងខ្យល់២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញធំធេងជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ Helene នៅអាមេរិក បណ្ដាលឲ្យស្លាប់៩០នាក់ និងការខូចខាតអាចដល់១០០ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


