ព័ត៌មានអន្ដរជាតិ
ព្យុះ Helene នៅអាមេរិក បណ្ដាលឲ្យស្លាប់៩០នាក់ និងការខូចខាតអាចដល់១០០ពាន់លានដុល្លារ
ទិន្នន័យអ្នកស្លាប់នៅក្នុងរដ្ឋចំនួន៦លើទឹកដីអាមេរិកដោយសារតែខ្យល់ព្យុះកំណាច Helene បានកើនឡើងដល់៩០នាក់ ហើយការខូចខាតអាចស្ថិតនៅចន្លោះពី ១៥ពាន់លានដុល្លារ រហូតដល់ ១០០ពាន់លានដុល្លារ។

រដ្ឋចំនួន៦ ដែលមានរបាយការណ៍អំពីមនុស្សស្លាប់ មានដូចជា រដ្ឋ North Carolina, South Carolina, Georgia, Florida, Tennessee និង Virginia។ ព្យុះ Helene បានបំផ្លិចបំផ្លាញផ្លូវថ្នល់ ស្ពាន បង្កជាគ្រោះទឹកជំនន់ និងកាត់ផ្ដាច់អគ្គិសនីប្រើប្រាស់សម្រាប់ពលរដ្ឋរាប់លាននាក់ ខណៈកិច្ចខំប្រឹងប្រែងបោសសម្អាត និងស្ដារឡើងវិញរបស់កងកម្លាំងអាមេរិក បានធ្វើឡើងជាបណ្ដើរៗនៅតំបន់ភាគអាគ្នេយ៍ប្រទេស កាលពីថ្ងៃទី២៩ខែកញ្ញា។
សេតវិមាន បានប្រកាសថា លោកប្រធានាធិបតី Joe Biden គ្រោងនឹងចុះទៅតំបន់ដែលរងផលប៉ះពាល់នៅក្នុងសប្តាហ៍នេះ។ លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា វាជាគ្រោះមហន្តរាយដ៏ធំនៅក្នុងរដ្ឋ Florida និងរដ្ឋ North Carolina ដោយសន្យាផ្តល់ជំនួយ និងការសង្គ្រោះបន្ទាន់សម្រាប់រដ្ឋ Florida រដ្ឋ North Carolina Tennessee រដ្ឋ South Carolina រដ្ឋ Georgia រដ្ឋ Virginia និងរដ្ឋ Alabama។
សូមបញ្ជាក់ថា ព្យុះ Helene បានទៅដល់ដីរដ្ឋ Florida ដំបូងគេក្នុងនាមជាព្យុះសង្ឃរាប្រភេទទី៤ដ៏ខ្លាំង កាលពីថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ជាមួយកម្លាំងខ្យល់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាយប្រហារតំបន់ Big Bend យ៉ាងពេញទំហឹង។
លើសពីនេះ វាត្រូវគេអះអាងថា ជាព្យុះខ្លាំងបំផុតដែលវាយប្រហារភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប៕
ដោយ៖ ឈាង
ចុចអាន៖ ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


